រដ្ឋបាលស្រុកបូទុមសាគរ


  • រដ្ឋបាលស្រុកបូទុមសាគរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក អួន ជីវ និងលោកស្រី ជាអាជីវកររស់នៅ ឃុំថ្មស ដែលបានឧបត្ថម្ភថវិកាចំនួន១០០ ដុល្លារសហរដ្ឋអាមេរិក (មួយរយដុល្លារសហរដ្ឋអាមេរិក) ជូនរដ្ឋបាលស្រុកសម្រាប់ទិញសម្ភារៈទ្រទ្រង់ក្នុងការសាងសង់អាគាររដ្ឋបាលថ្មីបន្ថែម សម្រាប់មន្ត្រីរាជការបំពេញការងារ និងដើម្បីបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    30/04/2023
  • រដ្ឋបាលស្រុកបូទុមសាគរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្ដម ស៊ីម សុខលាង ទីប្រឹក្សាសម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាអធិបតីកិត្តិឧទ្ទេសបណ្ឌិត បូរ គ្រី សម្ដេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានឧបត្ថម្ភថវិកាចំនួន ៨០០.០០០ រៀល (ប្រាំបីរយពាន់រៀលគត់) ជូនរដ្ឋបាលស្រុកសម្រាប់ទិញសម្ភារៈទ្រទ្រង់ក្នុងការសាងសង់អាគាររដ្ឋបាលថ្មីបន្ថែម សម្រាប់មន្ត្រីរាជការបំពេញការងារ និងដើម្បីបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    30/04/2023
  • រដ្ឋបាលស្រុកបូទុមសាគរ  សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ   លោក គី គាក និងលោកស្រី  ជាអាជីវកររស់នៅ ឃុំថ្មស ដែលបានឧបត្ថម្ភថវិកាចំនួន១០០ ដុល្លារសហរដ្ឋអាមេរិក (មួយរយដុល្លារសហរដ្ឋអាមេរិក) ជូនរដ្ឋបាលស្រុកសម្រាប់ទិញសម្ភារៈទ្រទ្រង់ក្នុងការសាងសង់អាគាររដ្ឋបាលថ្មីបន្ថែម សម្រាប់មន្ត្រីរាជការបំពេញការងារ និងដើម្បីបម្រើ សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា។

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    30/04/2023
  • ទិដ្ឋភាព មន្ត្រីរាជការ និងប្រជាពលរដ្ឋ ក្នុងទីស្រុកបូទុមសាគរ ចូលរួមទស្សនាការផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ របស់ក្រុមជម្រើសជាតិកម្ពុជាថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២៣ ជំនួបរវាងក្រុមជម្រើសជាតិកម្ពុជា និងទីម័រខាងកើត

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    30/04/2023
  • លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ បានកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលបូទុមសាគរ នៅសាលប្រជុំ (ខ) សាលាស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    30/04/2023
  • លោក តុង យ៉ាវ អភិបាលរងស្រុក លោក ហាក់ បូរ៉ា ប្រធានការិយាល័យ ដ.ន.ស.ភ និងលោក ទន ថេន មន្ត្រីសាលាស្រុក បានទៅជួបសាកសួរសុខទុក្ខ និងការខ្វះខាតរបស់ព្រះសង្ឃដែលគង់នៅវត្តគិរីមាលីជលសាធម្មទស្សនា ហៅវត្តភ្នំត្រង៉ោល ដែលជាវត្តទើបបង្កើតថ្មី ស្ថិតនៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    28/04/2023
  • លោក ពេជ្រ សិលា អភិបាលរងស្រុក តំណាង លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបែងចែកក្រុមការងារស្ដីពីការរៀបចំផ្សាយបន្តផ្ទាល់ ពិធីបើក និងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងការប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជា

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    28/04/2023
  • លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានចូលរួមកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង ប្រធានគណៈបញ្ជាការឯកភាព និងជាអភិបាល នៃគណ:អភិបាលខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    28/04/2023
  • លោកស្រី ង៉ែ ដាជំទប់ទី១ឃុំកណ្តោលបានផ្តល់កាតវីងជូនដល់ស្រ្តីមានផ្ទៃពោះ (ដំណាក់កាលទីមួយ) ឈ្មោះ មោះ តាប់ ហម អាយុ៣៦ឆ្នាំ ទីលំនៅ ភូមិកណ្តោលឃុំកណ្តោលស្រុកបូទុមសាគរ ខេត្តកោះកុង ជាស្ត្រីស្ថិតក្នុងគ្រួសារក្រីក្រ (មានប័ណ្ណសមធម៌)

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    28/04/2023
  • លោក ពេជ្រ សិលា អភិបាលរងស្រុក តំណាង លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារស្រុក អាជ្ញាធរឃុំ ចូលរួមអមដំណើរ លោកស្រី ឈី វ៉ា អភិបាលរងនៃគណៈអភិបាលខេត្ត ចុះពិនិត្យដំណើរការសាងសង់អគារសិក្សានៅសាលាបឋមសិក្សាថ្មស និងទៅពិនិត្យមើលកន្លែងសាងសង់រោងចំណតឡាន ម៉ូតូ កង់ និងកន្លែងអ្នកអាណាព្យាបាលអង្គុយរង់ចាំកូនចេញពីសាលា

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    28/04/2023
  • រដ្ឋបាលឃុំអណ្តូងទឹក បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី១១ អាណត្តិទី៥ ឆ្នាំ២០២៣ ប្រចាំខែមេសា ក្រោមអធិបតីភាពលោក ឃៀង យិង ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    28/04/2023
  • លោក ខេង សំខាន់ អភិបាលរងស្រុក តំណាងអោយលោក ក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរ បានចូលរួមកិច្ចប្រជុំប្រចាំត្រីមាសក្រុមការងារដឹកនាំសម្រសម្រួល និងក្រុមការងារបច្ចេកទេសថ្នាក់ខេត្តសម្រាប់ចុះបញ្ជីដីរដ្ឋក្នុងដែនជម្រកសត្វព្រៃតាតៃ ភូមិសាស្ត្រខេត្តកោះកុង ក្រោមកិច្ចដឹកនាំប្រជុំ បណ្ឌិត អ៊ូ រតនៈ ទីប្រឹក្សារៀបចំការគ្រប់គ្រង តំបន់ការពារធម្មជាតិ នៅសាលាប្រជុំមន្ទីរបរិស្ថានខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    28/04/2023