លោក ពេជ្រ សិលា អភិបាលរងស្រុក តំណាង លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារស្រុក អាជ្ញាធរឃុំ ចូលរួមអមដំណើរ លោកស្រី ឈី វ៉ា អភិបាលរងនៃគណៈអភិបាលខេត្ត ចុះពិនិត្យដំណើរការសាងសង់អគារសិក្សានៅសាលាបឋមសិក្សាថ្មស និងទៅពិនិត្យមើលកន្លែងសាងសង់រោងចំណតឡាន ម៉ូតូ កង់ និងកន្លែងអ្នកអាណាព្យាបាលអង្គុយរង់ចាំកូនចេញពីសាលា ហើយលោកស្រីក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន១.០០០.០០០រៀល(មួយលានរៀលគត់)សម្រាប់ទុកថ្លៃជាង ក្នុងនោះដែរលោកស្រីអភិបាលរង ខេត្ត បានពិនិត្យមើលបន្ទប់ទឹករបស់អគារADB ដែលខូចទ្វារ ឲ្យសាលារៀបចំគម្រោងជួសជុលទ្វារ បិទការ៉ូ និងលាបថ្នាំឡើងវិញ ដោយមានការចូលរួមពីលោក ឃួន ង៉ុយ អនុប្រធានការិយាល័យផែនការ លោក លឹម ហ្វាស៊ី មន្ត្រីការិយាល័យផែនការនៃមន្ទីរអប់រំខេត្ត លោកនាយកសាលា ស្ថិតនៅក្នុងភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃសុក្រ ៩ កើត ខែពិសាខ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣
ខែមេសា 28, 2023
វេលាម៉ោង១០:០០នាទីព្រឹក










