រដ្ឋបាលស្រុកបូទុមសាគរ


  • លោក ខេង សំខាន់ អភិបាលរងស្រុក បានសហការជាមួយលោក ជុំ សំអុល អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងលោក ម៉េង តិច អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានបើកកិច្ចប្រជុំការអនុវត្តកិច្ចសន្យាសេវាគ្រប់គ្រងសម្រាមក្នុងឃុំថ្មស និងឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    21/11/2025
  • លោក ខេង គង់ អភិបាលរងស្រុកតំណាងឱ្យលោកអភិបាលស្រុកបូទុមសាគរ បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីការគ្រប់គ្រងទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជន

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    20/11/2025
  • តាមការចាត់តាំងរបស់រដ្ឋបាលស្រុក លោក អាន ចាន់ គង្គារ ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ បានចុះតាមដាន និងត្រួតពិនិត្យគម្រោងសាងសង់ផ្លូវបេតុងអាមេ១ខ្សែ ដែលប្រើប្រាស់មូលនិធិអភិវឌ្ឍន៍ឃុំកណ្តោលឆ្នាំ២០២៥

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    20/11/2025
  • លោក ខេង សំខាន់ អភិបាលរងស្រុក បានដឹកនាំក្រុមការងារស្រុកចូលរួមកិច្ចប្រជុំ ពិនិត្យ និងផ្តល់យោបល់លើទីតាំងដីចំនួន៣ទីតាំង ក្នុងភូមិសាស្ត្រស្រុកបូទុមសាគរ ខេត្តកោះកុង ដែលក្រុមហ៊ុន ហ្គ័ង ស្សុន អេនើជី អិនវេសម៉ិន ឯ.ក បានស្នើសុំដីប្រមាណ២០០ ហិកតា មានទីតាំងជាប់មាត់សមុទ្រ សម្រាប់គម្រោងសាងសង់រោងចក្រចម្រាញ់ប្រេងកាត

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    20/11/2025
  • លោក​ ពេជ្រ​ សិលា​ អភិបាលរងស្រុក​ តំណាងលោក​ ក្រូច​ បូរីសីហា​ អភិបាល​ នៃគណ:អភិបាលស្រុកបូទុមសាគរ​ បានដឹកនាំលោកនាយករដ្ឋបាលស្ដីទី​ ប្រធានការិយាល័យច្រកចេញចូលតែមួយ​ និងតំណាងរដ្ឋបាលឃុំអណ្ដូងទឹក​ មេភូមិ​ សមាជិកភូមិ​ ភូមិជីមាល​ ចុះពិនិត្យស្ថានភាពផ្លូវ​ ដែលរងការខូចខាត​ក្រោយពីរដូវវស្សាកន្លងមក​

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    20/11/2025
  • ដោយមានការចាត់តាំងពីរដ្ឋបាលស្រុកបូទុមសាទរ លោក សយ សុផល នាយករងរដ្ឋបាលស្រុក បានដឹកនាំក្រុមការងារស្រុក ចុះពិនិត្យទីតាំងស្នើសុំអាជ្ញាបណ្ណអណ្តូងរ៉ែបើក និង ការដ្ឋានវាយថ្ម របស់ឈ្មោះ WANG JIEJUN ស្ថិតនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    18/11/2025
  • លោក ពេជ្រ សិលា អភិបាលរង នៃគណៈ អភិបាលស្រុកបូទុមសាគរ តំណាងលោកអភិបាលស្រុក បានអញ្ជើញចូលរួម ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជនបទ ចំនួន ២ខ្សែ ប្រវែងសរុប ៣២,១០ គីឡូម៉ែត្រ នៅស្រុកថ្មបាំង ខេត្តកោះកុង ក្នុងក្របខ័ណ្ឌគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) ក្រោមហិរញ្ញប្បទានឥណទានពីធនាគារពិភពលោក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    18/11/2025
  • តាមការចាត់តាំងរបស់រដ្ឋបាលស្រុក លោក​ម៉េស ឈុន ប្រធានការិយាល័យអប់រំ យុវជន​និង​កីឡា លោក សាញ់ ណារិទ្ធ និងលោក សៅ សុផាន់ណា មន្ត្រីការិល័យយាអប់រំ យុវជន និងកីឡា បានចុះត្រួតពិនិត្យការបើកប្រាក់អាហារូបករណ៍ដល់សិស្សក្រីក្រដែលមិនមានប័ណ្ណសមធម៌ ឆ្នាំ២០២៤-២០២៥ នៅអនុវិទ្យាល័យពន្លឺវិជ្ជា និងវិទ្យាល័យបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    15/11/2025
  • លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំមន្រ្តីរាជការសាលាស្រុកបូទុមសាគរ និមានការចូលរួមពី អធិការដ្ឋានស្រុក កងរាជអាវុធហត្ថស្រុក ឧទ្យាជាតិបូទុមសាគរ​ អាជ្ញាធរឃុំអណ្ដូងទឹក ប្រជាការពារភូមិ យុវជនស.ស.យ.ក. យុវជនកាកបាទក្រហម និងលោកគ្រូ សិស្សានុសិស្សវិទ្យាល័យបូទុមសាគរ ចុះសម្អាតអនាម័យបរិស្ថាន បរិវេនរង្វង់មូលលោកតាព្រឹទ្ធាចារ្យ សាយ ភូថង និងតាមដងផ្លូវជាតិ៤៨ ក្នុងភូមិសាស្រ្តស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    15/11/2025
  • លោកស្រី អ៉ិន សុភី អភិបាលស្តីទី និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្មស្រុក បានដឹកនាំកិច្ចប្រជុំបើកសំណើដេញថ្លៃការងារជួសជុលផ្លូវបេតុងអាមេចំនួន ១ខ្សែ បណ្តោយប្រវែង ៩៩៧ម៉ែត្រ មាន២កំណាត់, កំណាត់ទី១ បណ្តោយប្រវែង៦១៧ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតនៅភូមិព្រលាន និងកំណាត់ទី២ បណ្តោយប្រវែង ៣៨០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ និងដាក់ស្លាកសញ្ញាគម្រោង ១កន្លែង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    14/11/2025
  • រដ្ឋបាលស្រុកបូទុមសាគរ សូមប្រកាសថ្កោលទោស ចំពោះការបាញ់ប្រហាររបស់កងកម្លាំងថៃមកលើជនស៊ីវិលស្លូតត្រង់កម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    14/11/2025
  • លោកស្រី អ៊ិន សោភ័ណ្ឌសមាជិកក្រុមប្រឹក្សាស្រុកបូទុមសាគរ និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារស្រុក បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០២៥

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    14/11/2025