/ / /

លោកស្រី អ៉ិន សុភី អភិបាលស្តីទី និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្មស្រុក បានដឹកនាំកិច្ចប្រជុំបើកសំណើដេញថ្លៃការងារជួសជុលផ្លូវបេតុងអាមេចំនួន ១ខ្សែ បណ្តោយប្រវែង ៩៩៧ម៉ែត្រ មាន២កំណាត់, កំណាត់ទី១ បណ្តោយប្រវែង៦១៧ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតនៅភូមិព្រលាន និងកំណាត់ទី២ បណ្តោយប្រវែង ៣៨០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ និងដាក់ស្លាកសញ្ញាគម្រោង ១កន្លែង

លោកស្រី អ៉ិន សុភី អភិបាលស្តីទី និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្មស្រុក បានដឹកនាំកិច្ចប្រជុំបើកសំណើដេញថ្លៃការងារជួសជុលផ្លូវបេតុងអាមេចំនួន ១ខ្សែ បណ្តោយប្រវែង ៩៩៧ម៉ែត្រ មាន២កំណាត់, កំណាត់ទី១ បណ្តោយប្រវែង៦១៧ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតនៅភូមិព្រលាន និងកំណាត់ទី២ បណ្តោយប្រវែង ៣៨០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ និងដាក់ស្លាកសញ្ញាគម្រោង ១កន្លែង ស្ថិតនៅភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី លោក ជុំ សំអុល អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក​ លោកស្រីដែលជាសមាជិកគណៈកម្មាធិការលទ្ធកម្មស្រុក ក្រុមហ៊ុនទាំង៣ ដោយកិច្ចប្រជុំនេះស្ថិតនៅសាលប្រជុំសាលាស្រុកបូទុមសាគរ។
ដោយក្នុងនោះមានក្រុមហ៊ុន សហគ្រាសចំនួន ៣ មកដាក់ពាក្យប្រកួងប្រជែងដេញថ្លៃ រួមមាន:
១. សហគ្រាស តា តា កោះកុង
២. សហគ្រាសសម្បត្តិ ស្រីលីន ខន ស្រ្កាក់សិន ឯ.ក
៣. សហគ្រាស ពៅ ផល្លា ខនស្រ្កាក់សិន ឯ.ក

ជាលទ្ធផល សហគ្រាស សម្បត្តិ ស្រីលីន ខនស្រ្កាក់សិន ឯ.ក បានដាក់តម្លៃទាបជាងគេ។

ថ្ងៃសុក្រ ៩រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    01/06/2026

    លោកស្រី លិន ចន្ថា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំអំពីនីតិវិធីនៃការផ្តល់គ្រាប់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗ ដោយឥតគិតថ្លៃដល់ប្រជាជន សាលារៀន និងសហគមន៍នៅគ្រប់ឃុំ សង្កាត់ នៃខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    01/06/2026

    លោក ទុំ នី អភិបាលរង នៃគណៈអភិបាលស្រុក តំណាងឱ្យលោកស្រីអភិបាលស្រុកថ្មបាំង អញ្ជើញបើកកិច្ចប្រជុំពាក់ព័ន្ធបញ្ហាការដាំដំណាំលើទីតាំងដីឯកជនរបស់រដ្ឋគ្រប់គ្រងដោយរដ្ឋបាលខេត្ត

  • រដ្ឋបាលស្រុកថ្មបាំង/
    01/06/2026

    លោកស្រី អុល បញ្ញា ប្រធានក្រុមប្រឹក្សាស្រុកថ្មបាំង អញ្ជើញចូលរួមកម្មវិធីសូត្រមន្ដ បុណ្យផ្កាសាមគ្គី

  • ហេង គីមឆន/
    01/06/2026

    ឯកឧត្តម ផូង វណ្ណ ប្រធានសាលាដំបូងខេត្តកោះកុង បរិច្ចាគថវិកាចំនួន ២,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    01/06/2026

    ឯកឧត្តមឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម បរិច្ចាគថវិកាចំនួន ១,២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    01/06/2026

    លោក កក់ ស៊ុនសេង អនុប្រធានកិត្តិយសសាខា បរិច្ចាគថវិកាចំនួន ១,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦