រដ្ឋបាលស្រុកបូទុមសាគរ


  • លោក ស្រី ង៉ែ ដា ជំទប់ទី១ឃុំកណ្តោល រួមនិងក្រុមទ្រទ្រង់សុខភាពភូមិបានចុះសួរសុខទុក្ខ និងនាំយកគ គ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួនជូនដល់ប្រជាពលរដ្ឋ ចំនួន មួយគ្រួសារ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    18/09/2023
  • លោក ស្រី ង៉ែដា ជំទប់ទី១ឃុំកណ្តោល បានផ្តល់កាតវីងជូនដល់ស្រ្តីមានផ្ទៃពោះចំនួន០១នាក់៖ ឈ្មោះ   ម៉ន ជា អាយុ២០ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិធ្នង់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ជាស្ត្រីស្ថិតក្នុងគ្រួសារក្រីក្រ (មានប័ណ្ណសមធម៌)  ដើម្បីយកទៅប្រើប្រាស់តាមការណែនាំរបស់មណ្ឌលសុខភាព។

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    18/09/2023
  • លោក អាន ចាន់គង្គារ ប្រធានការិ.ផែនការ និងគាំទ្រឃុំសង្កាត់ បានចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ក្រោមជាតិស្តីពី សៀវភៅណែនាំ ការអនុវត្តគោលនយោបាយ(ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព) ស្ថិតក្រោមអធិបតីភាព ឯ.ឧ ធូ ភា អភិបាលរងខេត្តបាត់ដំបង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    18/09/2023
  • រដ្ឋបាលស្រុកបូទុមសាគរ សូមចូលរួមសម្តែងការអបអរសាទរយ៉ាងក្រៃលែងជាទីបំផុតក្នុងឱកាស គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ្តិ៍ របស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅវេលាម៉ោង ១២៖២៨នាទី នៅទីក្រុងរីយ៉ាដ ត្រូវនឹងម៉ោង១៖២៨នាទី នៅរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    18/09/2023
  • ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ បានធ្វើការគោរពទង់ជាតិ និងភ្លេងជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទនេះដើមសប្តាហ៍

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    18/09/2023
  • វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ អាណត្តិទី៣ ឆ្នាំ២០២៣ នៅក្នុងសាលាស្រុកបូទុមសាគរ ឃុំអណ្ដូងទឹក ក្រោមគណៈអធិបតី ៖  លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកបូទុមសាគរ និងលោក ក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    18/09/2023
  • វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ អាណត្តិទី៣ ឆ្នាំ២០២៣ នៅក្នុងវត្តអង្គសិលាមុនី(វត្តថ្មស) ឃុំថ្មស ក្រោមគណ:អធិបតីភាព៖ លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកបូទុមសាគរ និងលោក ក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    16/09/2023
  • លោក ពេជ្រ សិលា អភិបាលរងស្រុក បានដឹកនាំ មន្រ្តីការិយាល័យអប់រំ យុវជន និងកីឡាស្រុក ប្រជុំជាមួយនាយកសាលា លោកគ្រូ អ្នកគ្រូ ស្តីពីការលក់ចំណីអាហារ សិស្សគេចសាលា សិស្សអវត្តមាន សិស្សបោះបង់ នៅសាលាបឋមសិក្សាអណ្ដូងទឹក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    16/09/2023
  • លោក ហាន់ ជាប ស្មៀនឃុំ និងអាជ្ញាធរភូមិចម្លងគោ បានចុះពិនិត្យទីតាំងជាក់ស្ដែងផ្លូវ នៅចំណុចអូរអិល ភូមិចម្លងគោ  ផ្លូវនេះរងការខូចខាតដោយសារទឹកភ្លៀងហូរច្រោះដាច់ និងជាន់លិចផ្លូវនាព្រឹក ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៣ 

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    16/09/2023
  • លោក ហ៊ុយ សំណាង ជាមេឃុំកណ្តោល ព្រមទាំងលោកមេភូមិ សមាជិកភូមិកណ្តោល បានចូលរួមចុះសួរសុខទុក្ខ និងនាំយកថវិកា ឯកឧត្តមឈឿនកុសលវីរៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកណ្ដាល និងលោកជំទាវសាំងសូរធុកា ចំនួន ២០ មុឺនរៀល និងអង្ក៥០គីឡូចូលរួមរំលែកទុក្ខក្រុមគ្រួសារនៃសព ឈ្មោះ ឆឹង តាប់ ភេទប្រុស អាយុ ៦០ឆ្នាំ ដែលបានទទួលមរណៈភាព

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    16/09/2023
  • រដ្ឋបាលឃុំថ្មស មានកិត្តិយសូមគោរពជម្រាបជូនដំណឹង ដល់ម្ចាស់គោ ក្របី មេត្តាជ្រាបថា : បច្ចុប្បន្នមានសត្វគោចំនួន  ៧ក្បាល ដែលតែងតែដេកតាមដងផ្លូវសាធារណៈក្នុងទីប្រជុំជន ភូមិថ្មស ដោយរកម្ចាស់ពុំឃើញ 

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    15/09/2023
  • អាជ្ញាធរភូមិទាំង៥ នៃឃុំថ្មស បានធ្វើការចុះផ្សព្វផ្សាយដល់ ម្ចាស់សត្វគោ ក្របី ឱ្យទុកដាក់សត្វចិញ្ចឹមរបស់ខ្លួនឱ្យបានត្រឹមត្រូវ នៅក្នុងមូលដ្ឋានឃុំថ្មស និងបានប្រគល់សេចក្តីជូន ដំណឹងលេខ: ០៥៣/២៣ ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២៣ របស់រដ្ឋបាលស្រុកបូទុមសាគរ ស្តីពីការហាមឃាត់ការព្រលែងសត្វពាហនៈ(គោ ក្របី ពពែ…) ដើរពាសវាលពាសកាល នៅ តាមដងផ្លូវសាធារណៈនិងទីប្រជុំជន ដល់ម្ចាស់គោ ក្របី

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    15/09/2023