រដ្ឋបាលឃុំថ្មស មានកិត្តិយសូមគោរពជម្រាបជូនដំណឹង ដល់ម្ចាស់គោ ក្របី មេត្តាជ្រាបថា : បច្ចុប្បន្នមានសត្វគោចំនួន ៧ក្បាល ដែលតែងតែដេកតាមដងផ្លូវសាធារណៈក្នុងទីប្រជុំជន ភូមិថ្មស ដោយរកម្ចាស់ពុំឃើញ ដូចនេះរដ្ឋបាលឃុំថ្មស សូមជម្រាបដល់ម្ចាស់គោទាំងនេះ ដែលបានទទួលការជូនដំណឹង តាមរយៈបណ្ដាញសង្គម ត្រូវធ្វើការកៀងសត្វគោរបស់ខ្លួន ចូលក្រោលឱ្យបានត្រឹមត្រូវ ។ រដ្ឋបាលឃុំថ្មសនទុករយៈពេល ចំនួន ៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ១៥ រហូតដល់ថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ២០២៣ ។
រដ្ឋបាលឃុំថ្មស សង្ឃឹមថាម្ចាស់គោពិតជាមានសុឆន្ទៈយក
អស់កម្លាំងស្មារតី អនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹង
នេះបានល្អប្រសើរចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
ប្រភព : @រដ្ឋបាលឃុំថ្មស
——————————-
ថ្ងៃសុក្រ ១កើត ខែ ភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២៣


