រដ្ឋបាលស្រុកបូទុមសាគរ


  • ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ បានធ្វើការគោរពទង់ជាតិ និងភ្លេងជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទនេះដើមសប្តាហ៍

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    02/10/2023
  • លោក វ៉ន វ៉ាត មេឃុំតានូន បានចូលរួមពិនិត្យលើវិញ្ញាសា ប្រឡងសញ្ញាបត្រមធ្យមសិក្សា បឋមភូមិ នៅសាលាអនុវិទ្យាល័យ ហ៊ុន សែន តានូន ដោយមានការចូលរួមពី លោក សាញ់ ណារិទ្ធ ការិយាល័យ អប់រំស្រុក លោក ឥម សុភ័ណ្ឌ នាយកសាលា អនុវិទ្យាល័យ ហ៊ុនសែន តានូន និងលោកគ្រូ អ្នកគ្រូ។

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    02/10/2023
  • លោកស្រី ង៉ែដា ជំទប់ទី ១តំណាងអោយ លោក ហ៊ុយ សំណាង មេឃុំកណ្តាល រួមនិងអាជ្ញាធរភូមិចុះសួរសុខទុក្ខនិងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋចំនួន១១០គ្រួសារស្ថិតនៅភូមិសុវណ្ណាបៃតង សម្ភារ:ក្នុងមួយគ្រួសារទទួលបាន ដូចជា៖ អង្ករ  , ត្រីខ , ស្កស , អំបិល ,មី , ប្រេងឆា ដែលជាអំណោយរបស់សប្បរសជន ឈ្មោះ  លោក ម៉ី ឃើ  ជាប្រធានកាស៊ីណូនៅខេត្តព្រះសីហនុ នឹងជាជនជាតិឥន្ឌូនេស៊ី 

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    02/10/2023
  • លោក ឃៀង យិង មេឃុំអណ្តូងទឹក បានដឹកនាំក្រុមការងារភូមិ ឃុំ សហការជាមួយ គណៈកម្មការវត្ត អញ្ជើញចុះពិនិត្យដំណើរការឈូសឆាយផ្លូវចូលទៅកាន់វត្តគិរីមាលាជលសាធម្មទស្សនា (ហៅវត្តភ្នំត្រង៉ោល) ដែលមានសភាពលំបាកបន្តិចនារដូវវស្សា ដើម្បីជួយសម្រួលដល់ការធ្វើដំណើរទៅមករបស់ពុទ្ធបរិស័ទ្ធ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    01/10/2023
  • លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក និងមន្ត្រីរដ្ឋបាលស្រុក ព្រមទាំងពុទ្ធបរិស័ទ បានចូលរួមពិធីចម្រើនពរព្រះបរិត្ត និងស្តាប់ការសម្តែងព្រះធម៌ទេសនា វេនកាន់បិណ្ឌទី១ នារដូវបុណ្យភ្ជុំបិណ្ឌ នៅវត្តចន្ទមុនីរាម ហៅវត្តអណ្ដូងទឹក ភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    30/09/2023
  • លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក និងលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុក លោកនាយករដ្ឋបាលស្រុក និងមន្ត្រីរដ្ឋបាលស្រុក បានចូលរួមពិធីឆ្លងវេនកាន់បិណ្ឌរួម និងជាថ្ងៃផ្តើមវេនបិណ្ឌ១នៅវត្តពោធិរង្សី ហៅវត្តកណ្តោល ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    30/09/2023
  • លោក ស៊ីម សុង សមាជិកក្រុមប្រឹក្សាឃុំ និងលោកមេភូមិទួលពោធិ៍ អនុភូមិព្រែកខ្យង លោកនាយកសាលាបឋមសិក្សាភូមិអភិវឌ្ឍន៍ថ្មី លោកនាយកសាលាបឋមព្រែកខ្យង លោកគ្រូ អ្នកគ្រូ ប្អូនៗសិស្សានុសិស្សប្រមាណ១៤៧នាក់ ។បានចូលរួមប្រជុំផ្សព្វផ្សាយជាមួយមន្រ្ដីបរិស្ថានខេត្ត ក្រោមប្រធានបទ«ថ្ងៃនេះខ្ញុំមិនប្រើប្រាស់ថង់ប្លាសស្ទិចទេ »

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    30/09/2023
  • លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក លោកនាយករដ្ឋបាលស្រុក និងមន្ត្រីរដ្ឋបាលស្រុក បានចូលរួមពិធីសូត្រធម៌ ចម្រើនព្រះបរិត្ត និងស្តាប់ការសម្តែងព្រះធម៌ទេសនា នៅវត្តពោធិរង្សី ហៅវត្តកណ្តោល

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    29/09/2023
  • លោក ឃៀង យិង មេឃុំអណ្តូងទឹក និងក្រុមការងារឃុំ បានទទួលស្វាគមន៍និសិត្ស នៃសកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលបានឧទ្ទេសនាមពីមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ កសិកម្ម និងបរិស្ថាន ដើម្បីចុះមកប្រមូលទិន្នន័យបឋមវាយតម្លៃការដាំស្តារព្រៃកោងកាង និងចុះពិនិត្យទីតាំងផ្ទាល់ នៅទីតាំងដែនសហគមន៍គោលដៅ ស្ថិតក្នុងភូមិសាស្ត្រ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    29/09/2023
  • លោក ខេង សំខាន់ អភិបាលរងស្រុកបូទុមសាគរ តំណាងឲ្យលោក ក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំស្ដីពីការពិនិត្យបញ្ជីឈ្មោះនិងកែសម្រួលបញ្ជីឈ្មោះគ្រួសារដែលត្រូវស្នើសុំបែងចែកដីឡូត៍ជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិតាំកន់ និងភូមិព្រលាន

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    29/09/2023
  • លោក ហ៊ុយ សំណាង មេឃុំកណ្តោលបានចូលរួមកិច្ចប្រជុំស្តីពីការពិនិត្យបញ្ជីឈ្មោះ ប្រជាពលរដ្ឋគ្រួសារបំបែកថ្មី ដែលត្រូវស្នើសុំបែងចែកដីឡូត៍ជូនប្រជាពលរដ្ឋក្នុងភូមិតាំកន់ និងភូមិប្រលាន ក្រោមអធិបតីភាព  លោក ខេង សំខាន់ អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    29/09/2023
  • លោក តុង យ៉ាវ អភិបាលរងស្រុក បានដឹកនាំមន្រ្តីទទួលបន្ទុកការងារវិស័យធម្មការនិងសាសនា ចូលរួមប្រជុំផ្សព្វផ្សាយពីសារាចរណែនាំរបស់ក្រសួង ស្តីពីការអនុវត្តគោលការណ៍ប្រណិប័តន៍លើជំនឿសាសនា

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    29/09/2023