រដ្ឋបាលស្រុកបូទុមសាគរ


  • , ,

    តាមការចាត់តាំងរបស់រដ្ឋបាលស្រុកលោក អាន ចាន់គង្គារ ប្រធានការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់ បានចូលរួមជាមួយមន្រ្តីបច្ចេកទេសខេត្ត ចុះសិក្សាគម្រោងសាងសង់ផ្លូវបេតុងអាមេ ចំនួន ០១ខ្សែ និងស្លាកសញ្ញាគម្រោង១កន្លែង ស្ថិតនៅភូមិព្រែកខ្យង និងសាងសង់លូមូលកាត់ផ្លូវ ០២កន្លែង ស្ថិតនៅភូមិតានូន និងភូមិទួលពោធិ៍ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ប្រើប្រាស់មូលនិធិអភិវឌ្ឍន៍ឃុំ ឆ្នាំ២០២៤។

    រដ្ឋបាលស្រុកបូទុមសាគរ
    12/01/2024
  • , ,

    លោក សាង ស៊ីណេត អភិបាលរងទទួលបន្ទុក បានដឹកនាំមន្ត្រីការិយាល័យជំនាញសាលាស្រុក លោកមេឃុំកណ្តាល និងលោកប្រធានសហគមន៍សុវណ្ណាបៃតង ចុះពិនិត្យទីតាំងស្នើសុំជីរណ្ដៅដីរបស់ក្រុមហ៊ុនអ៉ីលស៊ុយ-ហានីល យ៉ញ.វេនឈ័រ ឯ.ក (ក្រុមហ៊ុនលើកកម្ពស់ផ្លូវ៤៨)ចំនួន២ទីតាំងស្ថិតនៅភូមិកណ្ដោល និងភូមិប្រលាន ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង

    រដ្ឋបាលស្រុកបូទុមសាគរ
    12/01/2024
  • , ,

    លោក នាង ពិសិដ្ឋ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ចូលរួមសកម្មភាពវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យ និងប្រមូលទិន្នន័យឆ្នាំបញ្ចប់នៃគម្រោងស្ទៀរ កម្មវិធីចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នៅការិយាល័យអង្គការ Save the Children រាជធានីភ្នំពេញ

    រដ្ឋបាលស្រុកបូទុមសាគរ
    12/01/2024
  • , ,

    លោកស្រី នូ សេងគា សមាជិកក្រុមប្រឹក្សាស្រុក និងលោកស្រី សាត សុវណ្ណរ៉េត ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម បានចូលរួមជូនជនរងគ្រោះទៅលេងក្រុមគ្រួសារជាមួយក្រុមការងាររបស់អង្គការមេត្រីអន្តរជាតិ អនិតិថិជនជនឈ្មោះ សាយ ចន្ធី ភេទស្រី អាយុ១៧ ឆ្នាំ មានអាស័យដ្ឋាននៅភូមិ សុវណ្ណាបៃតង ឃុំ.កណ្តោល

    រដ្ឋបាលស្រុកបូទុមសាគរ
    11/01/2024
  • , ,

    លោក ខេង សំខាន់ អភិបាលស្ដីទី បានដឹកនាំ ក្រុមការងារស្រុក អាជ្ញាធរភូមិ ឃុំ ចុះពិនិត្យទីតាំងចាក់បំពេញអាចម៍ដី១កន្លែងដោយគ្មានច្បាប់អនុញ្ញាត្ត ចំណុចភូមិចាមស្ថិតនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

    រដ្ឋបាលស្រុកបូទុមសាគរ
    11/01/2024
  • , ,

    លោក សាង ស៊ីណេត អភិបាលរងទទួលបន្ទុក បានដឹកនាំមន្ត្រីសាលាស្រុក អាជ្ញាធរឃុំអណ្ដូងទឹក មេភូមិជីមាល ប្រធានសហគមន៍ឆាយ១២ជាន់ សហការជាមួយក្រុមការងារមន្ទីរបរិស្ថានខេត្តកោះកុង ចុះពិនិត្យទីតាំងស្នើសូមប្រកបអាជីវកម្មបូមខ្សាច់សំណង់របស់ឈ្មោះ អ៉ឹង ស៊ីតាតវីឡា ស្ថិតនៅចំណុចព្រែកកន្ទួត ភូមិជីមាល ឃុំអណ្ដូងទឹក

    រដ្ឋបាលស្រុកបូទុមសាគរ
    12/01/2024
  • , ,

    លោក ហ៊ុយ សំណាងមេឃុំកណ្តោល បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិចូលរួមក្នុងពិធីសូត្រមន្តបុណ្យដាលាន(បុណ្យភូមិ)

    រដ្ឋបាលស្រុកបូទុមសាគរ
    11/01/2024
  • , ,

    លោក​ ក្រូច​ បូរីសីហា​ អភិបាល​ នៃគណ:អភិបាលស្រុក​ បានដឹកនាំសហការី​ រួមមាន​ លោកអភិបាលរងស្រុក​ ទទួលបន្ទុកវិស័យអប់​រំ លោកប្រធានការិយាល័យអប់រំ យុវជន​ និងកីឡា​ លោកអនុប្រធានការិយាល័យរដ្ឋបាល​ និងហិរញ្ញវត្ថុ​ ចូលរួមវគ្គបណ្តុះបណ្តាល​ ស្តីពីគោលការណ៍បែបបទ​ និងនីតិវិធីនៃការអនុវត្តមុខងារអប់រំ​ យុវជន​ និងកីឡា​ ដែលបានផ្ទេរទៅអោយរដ្ឋបាលក្រុងស្រុក​ ខណ្ឌ មាន រយ:ពេល៣ថ្ងៃ​ (ថ្ងៃទី១០-១២)​ដែលសហការរៀបចំដោយ​ លេខាធិការដ្ឋាន​ គ.ជ.អ.ប ក្រសួងអប់រំយុវជន​ និងកីឡា​ និងក្រសួងមហាផ្ទៃក្រោមអធិបតីភាព​ លោកជំទាវ​ គឹម​ សេដ្ឋានី​ រដ្ឋលេខាធិការក្រសួងអប់រំយុវជន​ និងកីឡា​

    រដ្ឋបាលស្រុកបូទុមសាគរ
    10/01/2024
  • , ,

    លោកស្រី អ៊ិន សោភ័ណ្ឌ អភិបាលរងស្រុក លោក នី ដារ៉ា នាយករងរដ្ឋបាល លោក យីង វណ្ណឌី ប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្ស បានចូលរួមកិច្ចប្រជុំ ស្តីពីការអនុវត្តប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យា និងទម្រង់របាយការណ៍ ស្តីពីការអនុវត្តប្រព័ន្ធលើកទឹកចិត្តមន្ត្រីរាជការ

    រដ្ឋបាលស្រុកបូទុមសាគរ
    10/01/2024
  • , ,

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក ជាប្រធាន អង្គប្រជុំ បានដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើកិច្ចការចាំបាច់មួយចំនួន

    រដ្ឋបាលស្រុកបូទុមសាគរ
    10/01/2024
  • , ,

    លោកស្រី ង៉ែ ដា ជំទប់ទី១ឃុំកណ្តោល បានផ្តល់កាតវីងជូនដល់ស្រ្តីមានផ្ទៃពោះ ចំនួន០១នាក់៖ .ឈ្មោះ ហួន លីន អាយុ២១ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ជាស្ត្រីស្ថិតក្នុងគ្រួសារក្រីក្រ (មានប័ណ្ណសមធម៌)

    រដ្ឋបាលស្រុកបូទុមសាគរ
    10/01/2024
  • , ,

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក បានអញ្ជើញចូលរួមកិច្ចប្រជុំសមាគមក្រុមប្រឹក្សា និងគណ:កម្មាធិការប្រតិបត្ដិឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកោះកុង

    រដ្ឋបាលស្រុកបូទុមសាគរ
    10/01/2024