ដោយមានការអនុញ្ញាតិពីលោកអភិបាល នៃគណៈអភិបាលស្រុក លោក ខេង គង់ អភិបាលរងស្រុក បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយពីការពង្រឹង និងអនុវត្តតួនាទី ភារកិច្ច និងរបៀបរបបការងាររបស់មន្ត្រីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ ដោយមានការអញ្ជើញចូលរួមពី លោកនាយក នាយករងរដ្ឋបាលសាលាស្រុក លោក លោកស្រី ប្រធាន អនុប្រធាន មន្ត្រី និងមន្ត្រីកិច្ចសន្យា មន្ត្រីស្ម័គ្រចិត្ត នៃរដ្ឋបាលស្រុក នៅសាលប្រជុំ(ខ) សាលាស្រុកបូទុមសាគរ
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃសុក្រ ១ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤
វេលាម៉ោង០៨:៣០នាទីព្រឹក