រដ្ឋបាលស្រុកបូទុមសាគរ


  • , ,

    លោក អុិន ម៉េង ក្រុមប្រឹក្សាឃុំកណ្តោល បានផ្តល់កាតវីងជូនដល់ស្រ្តីមានផ្ទៃពោះ ចំនួន០១នាក់ ឈ្មោះ តុយ ស្នា អាយុ២១ ឆ្នាំមានទីលំនៅបច្ចុប្បន្នភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ជាស្ត្រីស្ថិតក្នុងគ្រួសារក្រីក្រ (មានប័ណ្ណសមធម៌) 

    រដ្ឋបាលស្រុកបូទុមសាគរ
    18/01/2024
  • , ,

    លោកស្រី ង៉ែ ដា ជំទប់ទី១ឃុំ បានដឹកនាំក្រុមប្រឹក្សាឃុំ អនុភូមិភូមិបានចុះពិនិត្យមើលការសាងសង់ផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែ ប្រវែង៥៩០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០,១៥ ម និងលូមូលកាត់ផ្លូវទោល ០១កន្លែង អង្កត់ផ្ចិត១មដែលក្រុមហ៊ុនកំពុងត្រាសសេ និងចាក់បំពេញដី ស្ថិតក្នុងភូមិកណ្តោល ឃុំកណ្តោល

    រដ្ឋបាលស្រុកបូទុមសាគរ
    18/01/2024
  • , ,

    លោក នាង ពិសិដ្ឋ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ចូលរួមជាមួយក្រុមការងារគម្រោងស្ទៀរចុះប្រមូលទិន្នន័យឆ្នាំបញ្ចប់នៃគម្រោងស្ទៀរ ក្នុងឃុំតានូន និងឃុំថ្មស

    រដ្ឋបាលស្រុកបូទុមសាគរ
    18/01/2024
  • , ,

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូច បូរីសីហា អភិបាលស្រុក និងប្រធានក្រុមប្រឹក្សាឃុំទាំង៤ បានអញ្ជើញចូលរួម ពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង

    រដ្ឋបាលស្រុកបូទុមសាគរ
    18/01/2024
  • , ,

    លោកស្រី ង៉ែ ដា ជំទប់ទី១ឃុំកណ្តោលបានផ្តល់កាតវីងជូនដល់ស្រ្តីមានផ្ទៃពោះចំនួន០១នាក់៖ ឈ្មោះ ឡេះ ហ្វីណា អាយុ២៩ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរខេត្តកោះកុង ជាស្ត្រីស្ថិតក្នុងគ្រួសារក្រីក្រ (មានប័ណ្ណសមធម៌)

    រដ្ឋបាលស្រុកបូទុមសាគរ
    17/01/2024
  • , ,

    លោក ស្រី អ៉ិន សោភ័ណ្ឌ អភិបាលស្តីទីទទួលបន្ទុកការងារអាហារូបត្ថម្ភថ្នាក់ស្រុក បានដឹកនាំក្រុមការងារឣ្នកវាយតម្លៃ គម្រោងអាហារូបត្ថម្ភនៅកម្ពុជាថ្នាក់ស្រុក ចូលរួមវាយតម្លៃភាពត្រៀមរួចជាស្រេច មូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង

    រដ្ឋបាលស្រុកបូទុមសាគរ
    17/01/2024
  • , ,

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូច បូរីសីហា អភិបាលស្រុក លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក នៃស្រុកបូទុមសាគរ បានចូលរួម មីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩- ៧ មករា ២០២៤) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

    រដ្ឋបាលស្រុកបូទុមសាគរ
    17/01/2024
  • , ,

    លោក ពេជ្រ សិលា អភិបាលរងស្រុកបូទុមសាគរ តំណាងឲ្យលោក ក្រូច បូរីសីហា អភិបាលស្រុកបានដឹកនាំក្រុមការងារស្រុក អាជ្ញាធរភូមិឃុំ ចុះវាស់វែង កំណត់ព្រំប្រទល់ទីតាំងដីទៅតាមលទ្ធផលដែលភាគីទាំងពីរបានឯកភាពកន្លងមក រវាងឈ្មោះ តឹម លូយ និងឈ្មោះ ប៉ាន អូន និងប្រពន្ធឈ្មោះ អៀម សឿន ដែលមានតំណាងឈ្មោះ ប៉ាន អយ និងឈ្មោះ ស៊ីម សុខលាង ស្ថិតនៅភូមិព្រែកខ្យង ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង នៅសាលាឃុំតានូន

    រដ្ឋបាលស្រុកបូទុមសាគរ
    17/01/2024
  • , ,

    លោក ហេង នាង ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកបូទុមសាគរសហការជាមួយអាជ្ញាធរឃុំកណ្តោលចុះបើកប្រអប់សំបុត្រប្រមូលពាក្យបណ្តឹងនិងព័ត៌មានផ្សេងៗចំនួនពីរប្រអប់សំបុត្រជាលទ្ធផលពុំមានពាក្យបណ្តឹងទេ

    រដ្ឋបាលស្រុកបូទុមសាគរ
    17/01/2024
  • , ,

    រដ្ឋបាលឃុំតានូន បានផ្ដល់កាតវីងជូនស្ដ្រីក្រីក្រមានផ្ទៃពោះម្នាក់ ឈ្មោះ ប៉ាន ណយ ដែលមានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិព្រែកខ្យង ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង

    រដ្ឋបាលស្រុកបូទុមសាគរ
    17/01/2024
  • , ,

    រដ្ឋបាលឃុំថ្មស បានរៀបចំកិច្ចប្រជុំពិភាក្សាលើកទី ២ ស្ដីពីស្រះសហគមន៍ក្រោមអធិបតីភាពលោក ទ្បុង ភេង ទីប្រឹក្សាក្រសួងបរិស្ថាននិងលោក សុខ ប៉ូលីន ទីប្រឹក្សាបច្ចេកទេស ខាងគូរប្លង់ កិច្ចប្រជុំនេះខាង ទីប្រឹក្សាបច្ចេកទេសបានបង្ហាញប្លង់ដែលគ្រោងសាងសង់ស្រះ ដែលមានទទឹង ៦០ ម៉ែត្រ បណ្តោយ ៨០ម៉ែត្រ ជម្រៅ ៤ម៉ែត្រ

    រដ្ឋបាលស្រុកបូទុមសាគរ
    17/01/2024
  • , ,

    លោក តុង យ៉ាវ អភិបាលរងស្រុក តំណាង លោកអភិបាលស្រុក និងក្រុមប្រឹក្សាឃុំទាំងបួន បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្ដីពីការជំរុញយកចិត្តទុក ដាក់ដល់ជនមានពិការភាព ក្រោមអធិបតីភាពលោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង

    រដ្ឋបាលស្រុកបូទុមសាគរ
    17/01/2024