តាមការចាត់តាំងដោយរដ្ឋបាលស្រុកលោក នាង ពិសិដ្ឋ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ចូលរួមជាមួយលោក គុំ សំនិត មន្ត្រីគម្រោងស្ទៀរប្រចាំស្រុកបូទុមសាគរ ព្រមទាំងមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ចុះសម្របសម្រួលប្រជុំក្រុមស្តីអំពីការជ្រើសរើសកសិករ ២គ្រួសារទទួលទុនបដិភាគដើម្បីអនុវត្តន៍បច្ចេកទេសកសិកម្មឆ្លាតវៃឆ្លើយតបនឹងការបំរែបំរួលអាកាសធាតុ និងជួយដោះស្រាយបញ្ហាបច្ចេកទេសដល់កសិករ ណែនាំ កសិករបាញ់ថ្នាំការពារដង្កូវលើដំណាំបន្លែនៅភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
===============
ថ្ងៃពុធ ១៣ រោច ខែបុស្ស ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤