រដ្ឋបាលស្រុកបូទុមសាគរ


  • លោកស្រីង៉ែ ដា ជំទប់ទី១ឃុំកណ្តោល បានដឹកនាំក្រុមប្រឹក្សាឃុំ ជំនួយការភូមិប្រលាន បាននាំយកថវិកាដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកជំទាវ សាំង សូរធូកា ភរិយាឯកឧត្តម ឈឿន កុសលវីរៈ ចំនួន៤៥០,០០០រៀល និងថវិការបស់រដ្ឋបាលឃុំកណ្តោលចំនួន១២០,០០០រៀល ថវិការបស់ ស.ស.យ.ក.ឃុំកណ្តោល ចំនួន ១៨០,០០០រៀល សរុប៧៥០,០០០រៀល ចុះសួរសុខទុក្ខប្រជាពលរដ្ឋមួយគ្រួសារ ឈ្មោះ មាន សាន ភេទស្រី អាយុ១៩ឆ្នាំ ដែលមានជំងឺ ទារកស្លាប់ក្នុងផ្ទៃត្រូវបានវះកាត់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសម្ភព សៅ សូនី

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    10/07/2024
  • ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការសាលាស្រុក អធិការដ្ឋាននគរបាលស្រុក ផ្នែកសឹករងបូទុមសាគរ ឧទ្យានជាតិបូទុមសាគរ ប៉ុស្តិ៍នគរបាលរដ្ឋបាលអណ្ដូងទឹក និងយុវជន សសយក ស្រុក បានធ្វើការដាំកូនត្របែកព្រៃចំនួន ៥០ដើម តាមសងខាងផ្លូវជាតិលេខ៤៨ ចាប់ពីស្ពានព្រែកតាញ៉ែង ត្រើយម្ខាងស្ពានភូមិអណ្ដូងទឹក រហូតមកដល់ភូមិជីមាល ឃុំអណ្ដូងទឹក ដើម្បីតុបតែងកែលម្អសោភ័ណភាពក្នុងមូលដ្ឋាន និងអបអរសាទរ រុក្ខទិវា ៩ កក្កដា ២០២៤

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    10/07/2024
  • លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងលោកស្រី បានអុចធូបបួងសួងបន់ស្រន់សូមសេចក្ដីសុខ សប្បាយពីលោកយាយដូនលៀវ ជូនដល់ប្រជាពលរដ្ឋ ក្នុងស្រុកបូទុមសាគរ ជាពិសេស បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរក្នុងស្រុក និងក្រៅស្រុក ដែលឆ្លងកាត់ ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    10/07/2024
  • លោក ខេង សំខាន់ អភិបាលរងស្រុក តំណាងលោក ក្រូច បូរីសីហាអភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានចូលរួមកិច្ចប្រជុំពិភាក្សា ពិនិត្យដោះស្រាយពាក្យបណ្តឹង និងសំណើនានារបស់ប្រជាពលរដ្ឋដែលដាក់ពាក្យទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ពាក់ព័ន្ធ និងវិវាទដីធ្លីស្ថិតក្នុងខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    09/07/2024
  • លោក គឹម ជឿង ជំទប់ទី១ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងវគ្គបេីកវគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទី ភារកិច្ច និងសិទ្ធរបស់ប្រជាការពារ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    09/07/2024
  • លោក ឈេង ហៃ សមាជិកក្រុមប្រឹក្សាឃុំ បានចុះឈ្មោះជូនស្រ្តីមានផ្ទៃពោះ ចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ ឈ្មោះ កាន់ សុខ អាយុ៣៦ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដើម្បីទទួលបានអត្ថប្រយោជន៍ ក្នុងការអនុវត្តលក្ខខណ្ឌតាមការណែនាំរបស់មណ្ឌលសុខភាព ឬគ្រប់មន្ទីរពេទ្យរបស់រដ្ឋ។

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    09/07/2024
  • លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារស្រុក និងអាជ្ញាធរភូមិ ឃុំ ថ្មស ចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងប្រកាសសមាសភាពអនុគណៈកម្មាការចម្រុះថ្នាក់ខេត្ត ដោះស្រាយផលប៉ះពាល់សម្រាប់ជួយសម្របសម្រួល និងសម្រេច ពាក់ព័ន្ធគម្រោងវិនិយោគសាងសង់រោងចក្រផលិតអគ្គិសនី ដុតឧស្ម័នអនុភាព ៨០០មេហ្គាវ៉ាត់ របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ខេត្តកោះកុង ក្រោមអធិបតីភាព លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    09/07/2024
  • លោកស្រី ផៃ ទួន សមាជិកក្រុមប្រឹក្សាឃុំ ទទួលបន្ទុកកិច្ចការនារីនឹងកុមារឃុំបានសហការជាមួយលោកមេភូមិតានូន បានចុះសួរសុខទុក្ខក្មេងស្រី ឈ្មោះ បូ នីសា អាយុ១៦ឆ្នាំ មានជំងឺប្រចាំកាយ នឹងបាននាំយកថវិកា ចំនួន២០មុឺនរៀល ដើម្បីជាមធ្យោបាយធ្វើដំណើរទៅបើកថ្នាំនៅមន្ទីរពេទ្យ ដែលមានទីលំនៅបច្ចុប្បន្នស្ថិតក្នុងភូមិតានូន ឃុំតានូន

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    09/07/2024
  • លោក ស៊ីម សុង សមាជិកក្រុមប្រឹក្សាឃុំ និងលោកមេភូមិបាក់រនាស់ បានសហការជាមួយ ប៉ុស្ដិ៍នគរបាល រដ្ឋបាលតានូន និងលោកនាយកសាលា ចុះផ្សព្វផ្សាយស្ដីពីគោលនយោបាយភូមិមានសុវត្ថិភាព ៧ចំនួន ០១លើកក្នុងចំណុច០២ នៅសាលាអនុវិទ្យាល័យ ហ៊ុន សែន តានូន

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    09/07/2024
  • ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ បានធ្វើការគោរពទង់ជាតិ និងភ្លេងជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទនេះដើមសប្តាហ៍

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/07/2024
  • អបអរសាទរ ខួបលើកទី១៦ ប្រាសាទព្រះវិហារ ត្រូវបានដាក់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ( ៧​ កក្កដា ២០០៨ – ៧ កក្កដា ២០២៤ )

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    07/07/2024
  • រដ្ឋបាលឃុំថ្មស សូមគោរពថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅជូនដល់លោក កែវ ណារ៉ា សមាជិកក្រុមប្រឹក្សាឃុំនិងក្រុមគ្រួសារ ដែលបានចូលរួមឧបត្ថម្ភ ជាអាចម៍ដីចំនួន ១២ទ្បាន សម្រាប់ការជួសជុលផ្លូវជង្ហុក ចំណុចចំហៀង សាលារៀនចិន ស្ថិតនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដើម្បីជួយសម្រួលដល់ការធ្វើដំណើរបងប្អូនប្រជាពលរដ្ឋ និងប្អូនៗសិស្សានុសិស្ស

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    07/07/2024