រដ្ឋបាលស្រុកបូទុមសាគរ


  • , ,

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានចូលរួមអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ក្រោមប្រធានបទ ” រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលោកកម្ពស់ការៀបរំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន”

    រដ្ឋបាលស្រុកបូទុមសាគរ
    29/06/2024
  • លោក ហ៊ុយ សំណាងមេកណ្តោល បានដឹកនាំក្រុមប្រឹក្សាឃុំ មេភូមិធ្នង់ បានចូលរួមរំលែកមរណៈទុក្ខនិងនាំយក បច្ច័យចំនួន២១៥.០០០រៀល របស់រដ្ឋបាលឃុំ ជូនដល់ក្រុមគ្រួសារនៃសពឈ្មោះ គុណ ទេពអាយុ៤៦ឆ្នាំ ដែលបានទទួលមរណៈភាពកាលពីយប់ថ្ងៃទី២៦ ឆ្នាំ២០២៤ ដោយរោគាពាធ មានទីលំនៅបច្ចុប្បន្នភូមិធ្នង់ ឃុំកណ្តោល

    រដ្ឋបាលស្រុកបូទុមសាគរ
    29/06/2024
  • , ,

    លោក ឈុន ឃៀន ប្រធានការិយាល័យច្រកចេញចូលតែមួយ និងលោកស្រី ម៉ម ហេងដានី អនុប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ បានចូលរួមសិក្ខាសាលា ផ្សព្វផ្សាយ និងការបណ្តុះបណ្តាលអំពីបែបបទ និងនីតិវិធីនៃការគ្រប់គ្រង និងការផ្តល់សេវារដ្ឋបាល ក្នុងវិស័យដឹកជញ្ជូនផ្លូវគោក-ផ្លូវទឹក និងវិស័យសាធារណការដល់មន្ត្រីអនុវត្តមុខងារ នៅអង្គភាព ច្រករាជធានី ខេត្ត និងការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ចំនួន០២ថ្ងៃ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ស្ពឺ

    រដ្ឋបាលស្រុកបូទុមសាគរ
    01/07/2024
  • , ,

    រដ្ឋបាលឃុំអណ្តូងទឹក បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី២៥ អាណត្តិទី៥ ឆ្នាំ២០២៤ ប្រចាំខែមិថុនា ក្រោមអធិបតីភាពលោក ឃៀង យិង ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ

    រដ្ឋបាលស្រុកបូទុមសាគរ
    01/07/2024
  • , ,

    លោក ឈេង ហៃ សមាជិកក្រុមប្រឹក្សាឃុំ បានដឹកនាំអាជ្ញាធរភូមិប្រៃ មានការចូលរួមពីក្រុមការងារសហគមន៍តំបន់ការពារធនធានធម្មជាតិអណ្តូងទឹក និងប្រជាពលរដ្ឋ អញ្ជើញចុះពិនិត្យដំណើរការជីកប្រឡាយរំដោះទឹកជន់ទឹកភ្លៀងបណ្តោះអាសន្នប្រមាណ២០០ម៉ែត្រ ចំណាយសរុបចំនួន១លានរៀល ជាថវិការរបស់រដ្ឋបាលឃុំ នៅចំនុចបណ្តោយទំនប់ទឹកប្រៃ ដើម្បីបន្ធូរបន្ថយការលិចលង់ស្រូវ សន្ទូង របស់ប្រជាកសិករកំពុងលូតលាស់ ស្ថិតនៅភូមិប្រៃ និងភូមិជីត្រេះ

    រដ្ឋបាលស្រុកបូទុមសាគរ
    01/07/2024
  • , ,

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក ជាប្រធាន អង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី០១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក លើរបៀបវារៈ

    រដ្ឋបាលស្រុកបូទុមសាគរ
    01/07/2024
  • , ,

    លោក តុង យ៉ាវ អភិបាលរង នៃគណៈអភិបាលស្រុក តំណាងលោក អភិបាលស្រុក លោក នី ដារ៉ា នាយករងរដ្ឋបាលសាលាស្រុក និងលោកស្រី សាត សុវណ្ណរ៉េត ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម បានចូលរួម សិក្ខាសាលាស្តីពី ប្រពន្ធ័ប្រកាសអោយដឹងមុន និងការលើកកម្ពស់សមភាពយេនឌ័រក្នុងការងារកាត់បន្ថយហានីភ័យគ្រោះមហន្តរាយ និងការបម្រែបម្រួលអាកាសធាតុ

    រដ្ឋបាលស្រុកបូទុមសាគរ
    27/06/2024
  • , ,

    រដ្ឋបាលឃុំថ្មសបានបើកកិច្ចប្រជុំសម្របសម្រួលដោះស្រាយបញ្ហាសត្វពាហនៈ (ក្របី១ក្បាល ម្ចាស់២) ក្រោមអធិបតីភាពលោក លោក អិក កួន ប្រធានក្រុមប្រឹក្សាឃុំ

    រដ្ឋបាលស្រុកបូទុមសាគរ
    01/07/2024
  • , ,

    លោក សំឡាន សិរិ ជំទប់ទី១ តំណាងលោកមេឃុំ បានសហការជាមួយមេភូមិ និងសមាជិកភូមិព្រែកខ្យង បានចុះសួរសុខទុក្ខនិងនាំយកហ្វីប្រូ ចំនួន ៤សន្លឹក នឹងស័ង្កសី ២សន្លឹក ជូនដល់ប្រជាពលរដ្ឋ ០១គ្រួសារ ឈ្មោះ សុខ បុិន ភេទប្រុស ដែលផ្ទះរបស់គាត់បានរងខ្យល់ព្យុះរបើកដំបូលផ្ទះ ធ្វើឱ្យខូចខាតហ្វីប្រូនិងស័ង្កសី មានទីលំនៅស្ថិតក្នុងភូមិព្រែកខ្យង ឃុំតានូន

    រដ្ឋបាលស្រុកបូទុមសាគរ
    01/07/2024
  • , ,

    លោក ឃៀង យិង មេឃុំអណ្តូងទឹក បានដឹកនាំអាជ្ញាធរ ក្រុមការងារឃុំ ភូមិប្រៃ និងជីត្រេះ អញ្ជើញចុះពិនិត្យស្ថានភាពទឹកភ្លៀងនារដូវស្សាបណ្តាលឲ្យប៉ះពាល់ដល់ស្រូវសន្ទូង សំណាប របស់បងប្អូនប្រជាកសិករមួយចំនួនធំ នៅភូមិប្រៃ និងជីត្រេះ

    រដ្ឋបាលស្រុកបូទុមសាគរ
    27/06/2024
  • , ,

    លោក អិក កួន មេឃុំ និងប្រធានក្រុមកាកបាទក្រហមឃុំថ្មស បានដឹកនាំក្រុមការងារកាកបាទក្រហម គ.ក.ន.កឃុំ អាជ្ញាធរភូមិស្រែត្រាវ បានចុះសួរសុខទុក្ខនិងនាំយកហ្វីប្រូ ស ចំនួន ៧០សន្លឹក ដែកគោល ១គីឡូ ជូនប្រជាពលរដ្ឋ ០១គ្រួសារ ឈ្មោះ ច ភឿន ភេទស្រី អាយុ ៥៥ឆ្នាំ ដែលត្រូវរងគ្រោះដោយសារខ្យល់កន្រ្តាក់ នាយប់ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៤វេលា ម៉ោង៨:៣០ ស្ថិតក្នុងភូមិស្រែត្រាវ

    រដ្ឋបាលស្រុកបូទុមសាគរ
    01/07/2024
  • , ,

    រដ្ឋបាលឃុំតានូន បានរៀបចំកិច្ចប្រជុំប្រចាំខែមិថុនា ឆ្នាំ២០២៤ របស់គណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ ក្រោមអធិបតីភាព លោក វ៉ន វ៉ាត ប្រធានក្រុមប្រឹក្សាឃុំ ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួន

    រដ្ឋបាលស្រុកបូទុមសាគរ
    01/07/2024