លោក តុង យ៉ាវ អភិបាលរងស្រុក តំណាងលោកអភិបាលស្រុក និងលោកមេឃុំអណ្ដូងទឹក មេឃុំកណ្ដោល មេឃុំថ្មស បានចូលរួម កិច្ចប្រជុំពិភាក្សាស្តីពីកិច្ចសហការប្រតិបត្តិការលើគម្រោងស្តារ និងដាំព្រៃកោងកាងនៅកន្លែងសហគមន៍នេសាទតំបន់ឆ្នេរដើម្បីឥណទានកាបូន ក្រោមអធិបតីភាព លោកស្រី អ៊ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង អភិបាលស្រុក មេឃុំពាក់ព័ន្ធមួយចំនួន និងតំណាងក្រុមហ៊ុនATR នៅសាលប្រជុំ(ខ)សាលាខេត្តោកោះកុង។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
==================
ថ្ងៃចន្ទ ១០ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នៅវេលាម៉ោង៨:៣០នាទីព្រឹក