រដ្ឋបាល​ខេត្ត​កោះកុង


  • សាលាស្រុកកោះកុង បានបើកកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យកំណត់ហេតុ អំពីការរំលោភបំពានទន្រ្ទានយកដី និងការស្ថាបនាផ្លូវ ១ខ្សែ ឆ្លងកាត់សម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ហ្គ្រីន រិច គ្រុប (Green Rich Group Co LTD ) ក្រោមអធិតីភាពលោក ជា សូវី អភិបាលនៃគណៈអភិបាលស្រុក សមាសភាពចូលរួមមាន តំណាងក្រុមហ៊ុន ហ្គ្រីន រិច គ្រុប តំណាងមន្ទីរកសិកម្ម លោក អភិបាលរងស្រុក លោកនាយករដ្ឋបាលស្រុក មន្រ្ដីចំណុះការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ លោកស្រីមេឃុំត្រពាំងរូង លោកមេឃុំជ្រោយប្រស់ សមាជិកក្រុមប្រឹក្សាឃុំជ្រោយប្រស់ ជំទប់ទី១ លោកនាយប៉ុស្ដិ៍ឃុំ លោកមេភូមិជ្រោយប្រស់ សរុបចំនួន ១៥នាក់ ស្រី ០១នាក់។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    14/01/2020
  • ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង អញ្ជើញ ជាអធិបតី ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    14/01/2020
  • កម្លាំងគណៈបញ្ជាការឯកភាពស្រុកមណ្ឌលសីមា ដឹកនាំដោយលោក ប៉ែន ប៊ុនឈួយ អភិបាលរង និងជាប្រធានលេខាដ្ឋានភូមិ ឃុំ មានសុវត្ថិភាពស្រុក សហការ ជាមួយកម្លាំងចម្រុះដែល ចុះត្រួតពិនិត្យពង្រឹងច្បាប់ ចរាចរណ៍ផ្លូវគោក ទៅលើម៉ូតូ និងរថយន្តគ្មានស្លាកលេខ និងការដឹកលើសទម្ងន់ នៅចំនុចគល់ស្ពានព្រែកកោះប៉ោ ក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    14/01/2020
  • លោក គ្រួច ប្រាជ្ញ ប្រធានក្រុមប្រឹក្សាស្រុកស្រែអំបិល បានអញ្ជើញ ជាអធិបតី អបអរសាទរខួប ៤១ ឆ្នាំ នៃទិវាជ័យជំនះ ៧ មករា នៅឃុំជីខក្រោម ស្រុកស្រែអំបិល ដោយមានអ្នកចូលរួមចំនួន ១២៥ នាក់ ស្រី ៣០ នាក់។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    14/01/2020
  • លោក លឹម សាវ៉ាន់ នាយករដ្ឋបាល សាលាខេត្ត និងជាអ្នកសម្របសម្រួលគម្រោងថ្នាក់ខេត្ត និងលោកបណ្ឌិត សុខ ហេង នាយកគម្រោងថ្នាក់ជាតិផ្នែកព្រៃឈើ លោក អូ រតនៈ នាយកគម្រោងថ្នាក់ជាតិ ផ្នែកបរិស្ថាន ព្រមទាំងមានសមាសភាពចូលរួមពីទីប្រឹក្សាគម្រោងអ្នកសម្របសម្រួលគម្រោងថ្នាក់ខេត្ត គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ គណៈកម្មការគ្រប់គ្រងសហគមន៍តំបន់កាពារធម្មជាតិ ក្នុងខេត្តកោះកុង និងមានការចូលរួមពីអង្គការ IIRR និងអង្គការ CEDAC និងលោកមេឃុំ គោលដៅពាក់ព័ន្ធ សរុបចំនួន ៥០ នាក់ ក្នុងនោះមានស្ត្រីចំនួន ០៩ នាក់។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    14/01/2020
  • មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានា ក្នុងខត្តកោះកុង បានផ្តល់សេវា ជូនស្ត្រីក្រីក្រមានផ្ទៃពោះមុន និងក្រោយសំរាល

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    14/01/2020
  • លោក សេង សុធី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ លោកនាយក លោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យបូទុមសាគរ ក្នុងគោលបំណង តម្រង់ទិសការអនុវត្តគម្រោងកែលម្អគុណភាអប់រំ និងការបង្រៀននិងរៀនពេញមួយថ្ងៃ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    14/01/2020
  • លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាល ក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចជុំ ស្តីពីការបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ប្រគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងខេមរភូមិន្ទ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    13/01/2020
  • លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំលេខ ០៥៥ សណន ស្ដីពីការធានានិរន្តរភាពការងាររដ្ឋបាល និងការផ្ដល់សេវា ក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដោយមានការចូលរួមពីការិយាល័យជំនាញជុំវិញស្រុក។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    13/01/2020
  • លោក គឹម ជឿង ជំទប់ទី១ ក្រុមប្រឹក្សាឃុំទទួលបន្ទុក គ.ក.ន.ក រួមនិងស្មៀនឃុំ បានចុះធ្វើ និងផ្តល់សំបុត្រកំណើត ជូនប្រជាពលរដ្ឋ អញ្ជើញមកពីភូមិស្រែត្រាវ ដែលបានសំរាលកូននៅមណ្ឌលសុខភាពថ្មស ស្រុកបូទុមសាគរ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    13/01/2020
  • លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំប្រតិភូខេត្តកោះកុង ចូលរួមជូនពរថ្នាក់ដឹកនាំខេត្តគៀងយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសចូលឆ្នាំប្រពៃណីជនជាតិវៀតណាម។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    13/01/2020
  • លោក ឃឹម ច័ន្ទឌី អភិបាល នៃគណៈអភិបាល ស្រុកគិរីសាគរ និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំផែនការការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ នៅសាលប្រជុំសាលាស្រុកគីរីសាគរ និងមានសមាសភាពចូលរួមពី លោកអភិបាលរងស្រុក មេបញ្ជាការកម្លាំងទី៣ លោកមេឃុំកោះស្តេច មេឃុំភ្ញីមាស មេឃុំព្រែកខ្សាច់ និងលោកនាយក នាយករងរដ្ឋបាលស្រុក។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    13/01/2020