រដ្ឋបាល​ខេត្ត​កោះកុង


  • លោក ចេង មុនីរិទ្ធ អភិបាលរង នៃគណៈអភិបាលស្រុកមណ្ឌលសីមា និងលោក ម៉ែន ចាន់ដារ៉ា នាយករងរដ្ឋបាល ដែលមានការចូលរួមពីអាជ្ញាធរភូមិ ឃុំ ការិយាល័យភូមិបាលស្រុក និងនាយដែនជម្រកសត្វព្រៃពាមក្រសោប បានចុះស្រង់ទិន្នន័យសំណង់មិនរៀបរយនៅភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    13/01/2020
  • លោក ប្រាក់​ វិចិត្រ​ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា និងជាប្រធានគណ:បញ្ជាការឯកភាពស្រុក ដឹកនាំកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក ផ្សព្វផ្សាយផែនការ ស្ដីពីកិច្ចសហការ ការពារសន្តិសុខ នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    13/01/2020
  • លោក យិន មនោ សមាជិកក្រុមប្រឹក្សាស្រុកបូទុមសាគរ និងលោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញជា គណៈអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយប្អូនៗ សិស្សានុសិស្សថ្នាក់ទី១១ និងទី១២ ក្នុងវិទ្យាល័យបូទុមសាគរ ដោយមានការអញ្ជើញចូលរួម លោកស្រី អភិបាលរងស្រុក តំណាងមន្ទីរអប់រំយុវជន និងកីឡាខេត្តកោះកុង លោកនាយករងរដ្ឋបាល សមាជិកក្រុមប្រឹក្សាស្រុក ប្រធាន អនុប្រធានការិយាល័យស្រុក ប្រធានការិយាល័យអប់រំ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ ក្នុងវិទ្យាល័យបូទុមសាគរ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    13/01/2020
  • លោក ប៉ែន ប៊ុនឈួយ អភិបាលរង នៃគណៈអភិបាលស្រុកមណ្ឌលសីមា បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការបិទផ្សាយពីការចុះបញ្ជីដីរដ្ឋ នៅដែនជម្រកសត្វព្រៃពាមក្រសោប នៅក្នុងតំបន់ស្នូល និងតំបន់អភិរក្ស នៅសាលប្រជុំកាកបាទក្រហមខេត្តកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    13/01/2020
  • ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញពិនិត្យផ្លូវជាតិលេខ ១០ និងផ្លូវពីថ្មដា ខេត្តពោធិសាត់ មកខេត្តកោះកុង តាម helicopter និងពិនិត្យផលប៉ះពាល់ នៃគម្រោងសាងសង់ប្រលានយន្តហោះថ្មី នៅខេត្តកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    13/01/2020
  • ស្ទឹងពពក-River Cloud-Stueng PorPok ស្ទឹងពពក​ ជាកន្លែងកំសាន្តមួយដ៏កម្រមានមួយមានទីតាំងស្ថិតនៅ​ ឃុំដងពែង​ ស្រុកស្រែអំបិល​ ខេត្តកោះកុង ដែលមានលំហូរអព្ទ័ និងពពក តាមច្រលងជួរភ្នំក្រវាញខាងត្បូងហេីយអាចមេីលឃេីញត្រេីយម្ខាងទៀតរបស់ជួរភ្នំក្រវាញខាងត្បូងដូចគ្នាទេីបប្រៀបបានដូចជាស្ទឹង។ ជាងនេះទៅទៀត យើងអាចធ្វើទស្សនាធនធានធម្មជាតិ និងជីវៈចម្រុះជាច្រើន ដូចជា ដើមឈើ សត្វស្លាប និងរុក្ខជាតិផេ្សងៗទៀត។

    , , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    13/01/2020
  • នៅសាលាស្រុកកោះកុង បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាព ស្ដីពីកិច្ចសហប្រតិបត្តិការការពារសន្តិសុខ ក្រោមអធិតីលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុក សមាសភាពចូលរួមមានលោក លោកស្រី អភិបាលរងស្រុក កងកំលាំប្រដាប់អាវុធទាំងបី លោក លោកស្រី មេឃុំ លោកនាយប៉ុស្ដិ៍ ទាំង៤ លោកមេភូមិ និងអនុភូមិ សរុបចំនួន ២៤ នាក់ ស្រី ០៣ នាក់។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    13/01/2020
  • កម្លាំងគណៈបញ្ជាការឯកភាពក្រុងខេមរភូមិន្ទ ដឹកនាំដោយលោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុង សហការ ជាមួយកម្លាំងចម្រុះ ចុះត្រួតពិនិត្យពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក ទៅលើម៉ូតូ និងរថយន្តគ្មានស្លាកលេខ និងការដឹកលើសទម្ងន់ នៅក្នុងក្រុងខេមរភូមិន្ទ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    13/01/2020
  • កម្លាំងគណៈបញ្ជាការឯកភាពស្រុកមណ្ឌលសីមា ដឹកនាំដោយលោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក និងជាប្រធានលេខាដ្ឋានភូមិ ឃុំ មានសុវត្ថិភាពស្រុក សហការ ជាមួយកម្លាំងចម្រុះដែល មានមន្ទីររ៉េ និងថាមពលខេត្ត ចុះត្រួតពិនិត្យពង្រឹងច្បាប់ ចរាចរណ៍ផ្លូវគោក ទៅលើម៉ូតូ និងរថយន្តគ្មានស្លាកលេខ និងការដឹកលើសទម្ងន់ នៅចំនុចគល់ស្ពានព្រែកកោះប៉ោ ក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    13/01/2020
  • លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងលោកមេឃុំកណ្តោល មេភូមិ បានចុះណែនាំពន្យល់សកម្មជន នឹងបងប្អូនប្រជាពលរដ្ឋតវ៉ាដីធ្លី អោយយល់ពីការខំប្រឹងរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងយល់ពីតំលៃសន្តិភាពដែលខំរកបានទាំងលំបាក។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    13/01/2020
  • ស្រុកគរីសាគរ ខេត្តកោះកុង បានប្រារព្ធពីធីអបអរសាទ ខួបលើកទី៤១ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ -៧ មករា ២០២០ ) ក្រោមអធិបតីភាព ឯកឧត្តម លី សារ៉េត សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមការងារខេត្តចុះជួយស្រុក និងលោក ឃឹម ច័ន្ទឌី អភិបាល នៃគណៈអភិបាលស្រុក និងប្រជាពលរដ្ឋ សរុបចំនួន ១៨២ នាក់ ស្រី ៦៥ នាក់។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    13/01/2020
  • ឯកឧត្ដម ចៅ ភិរិទ្ធិ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំតានូន ស្រុកបូទុមសាគរ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី៤១ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩-០៧.០១.២០២០) នៅឃុំតានូន ស្រុកបូទុមសាគរខេត្តកោះកុង មានអ្នកចូលរួម ២៥០នាក់។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    13/01/2020