រដ្ឋបាល​ខេត្ត​កោះកុង


  • លោក វ៉ែន សុខា នាយករងទីចាត់ការផែនការ និងវិនិយោគខេត្តកោះកុង បានដឹកនាំក្រុមការងារបច្ចេកទេស ចុះសិក្សាលទ្ធភាពគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន ៤ ខ្សែ ប្រវែង ១,៣៣៥ ម៉ែត្រ ជាគម្រោងវិនិយោគអភិវឌ្ឍន៍ខេត្ត ឆ្នាំ២០២០ នៅសង្កាត់ដងទង់ និងសង្កាត់ស្មាច់មានជ័យ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    14/02/2020
  • លោក ទិត សុវណ្ណឌី អនុប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត កោះកុង ទទួលបន្ទុកការងារអធិការកិច្ច និងវិវាទការងារ បានដឹកនាំក្រុមអធិការកិច្ចចុះធ្វើការត្រួតពិនិត្យ ការអនុវត្តច្បាប់ ស្ដីពីការងារ ល័ក្ខខ័ណ្ឌការងារ ល័ក្ខខ័ណ្ឌសុខភាព សុវត្ថិភាព និងការអនុវត្តរបបសន្តិសុខសង្គម ប.ស.ស ក្នុងនោះដែរដោយមានការចូលរួមពីមន្ត្រី ប.ស.ស ផងដែរ ដើម្បីអនុវត្តទៅតាមផែនការការងារប្រចាំសប្ដាហ៍របស់មន្ទីរ នៅក្នុងក្រុមហ៊ុន HANA។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    14/02/2020
  • លោក ក្រូច បូរីសីហា អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំពិភាក្សា សម្របសម្រួលដោះស្រាយ ដែលប្រជាពលរដ្ឋស្នើសុំបើកផ្លវសាធារណៈ ស្ថិតនៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    14/02/2020
  • កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកោះកុង បានចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅចំនុចចន្លោះគីម៉ែត្រលេខ ៩១-៩២ ត្រួតពិនិត្យ លើរថយន្ត និងម៉ូតូ បើកបរល្មើសច្បាប់ លើផ្លូវជាតិ៤៨។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    14/02/2020
  • នាយរងផ្នែករដ្ឋបាលបូទុមសាគរ បានចូលរួមកិច្ចប្រជុំរៀបចំបទបញ្ជាផ្ទៃក្នុងរបស់សហគមន៏នេសាទ ដោយមានការចូលរួមពីលោកជំទប់ទី១ ឃុំបឹងព្រាវ អនុភូមិទឹកប៉ោង និងអនុភូមិអូជ្រៅ លោក ស៊ូ ហ្សូត្រា លោក ហ៊ិន ហ៊ុល មកពីរដ្ឋបាលជលផល និងលោក មុំ សុខា មន្រ្តីអង្គការសមាគមន៍អភិរក្សសត្វព្រៃ (WCS) និងគណៈកម្មការសហគមន៍ភូមិទឹកប៉ោង និងអូរជ្រៅ នៅសាលាបឋមសិក្សាអូជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង មាអ្នកចូលរួមសរុប ១៣ នាក់ ស្រី ០៣ នាក់ ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    14/02/2020
  • លោកស្រី កង ឡាយ មេឃុំត្រពាំងរូង ស្រុកកោះកុង បានដឹកនាំក្រុមការងារចុះធ្វើសំបុត្របញ្ជាក់កំណើត ជូនប្រជាពលរដ្ឋ ដែលនៅចំណុច(វាលស្បូវ) ភូមិត្រពាំងរូង ឃុំត្រពាំងរូង បានចំនួន ០៧ នាក់ស្រី ០៣ នាក់។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    14/02/2020
  • ក្រុមការងារការិយាល័យ រដ្ឋបាល បុគ្គលិក បណ្តុះបណ្តាល ដឹកនាំដោយលោក នង សំអុល ប្រធានការិយាល័យ ដើម្បីចុះពិនិត្យតាមដានលើការងារគ្រប់គ្រងបុគ្គលិក និងការងារគ្រប់គ្រងរដ្ឋបាល នៅអនុវិទ្យាល័យ ជា ស៊ីម ស្មាច់មានជ័យ និងសាលាបឋមសិក្សា សម្តេច ជា ស៊ីម ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    14/02/2020
  • ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ នៃមន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានចូលរួមប្រជុំ ស្តីពីការផ្ទេរមុខងារពាណិជ្ជកម្មឲ្យ រដ្ឋបាលក្រុង នៅបន្ទប់ប្រជុំរបស់មន្ទីរ ក្រោមអធិបតីភាព ឯកឧត្តម ម៉ី ប៊ុនលី ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានបុគ្គលិកក្រសួងពាណិជ្ជកម្ម។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    14/02/2020
  • សេចក្តីជូនដំណឹង ស្តីពីការរៀបចំការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៉ីវិល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ផែនការក្របខ័ណ្ឌ ឆ្នាំ២០២០

    , , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    14/02/2020
  • លោក ទូ សាវុធ អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម យក់ ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈតំណាង ឯកឧត្តម គតិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន នៃគណៈកម្មការ វាយតម្លៃអង្គភាព ផ្តល់សេវាសាធារណៈថ្នាក់ជាតិ និងឯកឧត្តម កើត មៀច អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាង ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងសិក្ខាសាលាចែករំលែកបទពិសោធន៍នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ នៃអង្គភាពផ្តល់សេវាគំរូ ក្នុងវិស័យសុខាភិបាល របស់មន្ទីរពេទ្យខេត្តកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    14/02/2020
  • លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា នៅរាជធានីភ្នំពេញ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    14/02/2020
  • លោក អ៊ូច ពន្លក ប្រធានផ្នែកស៊ើបអង្កេត នៃការិយាល័យប្រជាពលរដ្ឋ ខេត្តកោះកុង និងលោក ឃុត វ៉ាន់ដា អនុប្រធានផ្នែកស៊ើបអង្កេត បានចុះដាក់ប្រអប់ការិយាល័យប្រជាពលរដ្ឋ នៅក្នុងស្រុកកោះកុង និងស្រុកថ្មបាំង ដើម្បីទទួលបណ្តឹង និងព័ត៌មានផ្សេងៗ របស់ប្រជាពលរដ្ឋ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    14/02/2020