លោក ទិត សុវណ្ណឌី អនុប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត កោះកុង ទទួលបន្ទុកការងារអធិការកិច្ច និងវិវាទការងារ បានដឹកនាំក្រុមអធិការកិច្ចចុះធ្វើការត្រួតពិនិត្យ ការអនុវត្តច្បាប់ ស្ដីពីការងារ ល័ក្ខខ័ណ្ឌការងារ ល័ក្ខខ័ណ្ឌសុខភាព សុវត្ថិភាព និងការអនុវត្តរបបសន្តិសុខសង្គម ប.ស.ស ក្នុងនោះដែរដោយមានការចូលរួមពីមន្ត្រី ប.ស.ស ផងដែរ ដើម្បីអនុវត្តទៅតាមផែនការការងារប្រចាំសប្ដាហ៍របស់មន្ទីរ នៅក្នុងក្រុមហ៊ុន HANA។
ប្រភព : មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង