រដ្ឋបាល​ខេត្ត​កោះកុង


  • លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញចូលរួមកកិច្ចប្រជុំពិភាក្សា ស្តីពីការសិក្សារបស់សិស្ស នៃវិទ្យាល័យបូទុមសាគរ ដោយមានការចូលរួមពីតំណាងមន្ទីរអប់រំខេត្តកោះកុង ប្រធានការិយាល័យអប់រំស្រុក លោកនាយកវិទ្យាល័យបូទុមសាគរ លោកមេឃុំ គណៈកម្មាធិការទ្រទ្រង់សាលា លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលរបស់សិស្ស។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    17/02/2020
  • រដ្ឋបាលខេត្តកោះកុង សូមជម្រាបជូនដំណឹងដល់លោក លោកស្រី ដែលជាម្ចាស់អាជីវកម្ម សេវាកម្ម ដែលបម្រើអោយវិស័យទេសចរណ៍ ក្នុងខេត្តកោះកុងទាំងអស់អោយបានជ្រាបថា ចំពោះអាជីវកម្ម សេវាកម្ម ដែលមិនទាន់មានអាជ្ញាបណ្ណ និងមានអាជ្ញាបណ្ណហើយហួសសុពលភាព ត្រូវមកធ្វើ ឬស្នើសុំបន្តអាជ្ញាបណ្ណរបស់ខ្លួនឱ្យ បានត្រឹមត្រូវតាមច្បាប់កំណត់ និងទាន់ពេលវេលា។

    , , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    17/02/2020
  • លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា សហការជាមួយ លោក ប្រាក់ វិចិត្រ តំណាងប្រធានគណៈកម្មាធិការអនុសាខាស្រុកមណ្ឌលសីមា និងសហការី អាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌​ ផ្តល់ជូនគ្រួសារចាស់ជរា ជនងាយរងគ្រោះ គ្រួសារផ្ទុកមេរោគអេដស៍ ស្ត្រីទើបសម្រាលកូន សរុប ចំនួន ៨គ្រួសារ រស់នៅភូមិ១ ភូមិ២ ភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ក្នុងខេត្តកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    17/02/2020
  • រដ្ឋបាលស្រុកគិរីសាគរ បានរៀបចំវេទិកា ខ្ញុំស្រលាញ់កោះកុង ក្រោមអធិបតីភាព លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុកគិរីសាគរ និងលោក ឃឹម ច័ន្ទឌី អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    16/02/2020
  • លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងជាប្រធានគណៈបញ្ជាការឯកភាព បានដឹកនាំកំលាំងអធិការដ្ឋាននគរបាលស្រុក កំលាំងផ្នែកសឹករងស្រុក កំលាំងអង្គការវាយអេដ និងប្អូនៗយុវជននាំគ្នាពន្លត់ភ្លើងឆេះព្រៃអន្លង់ស្មាច់ ក្នុងភូមិអណ្តូងទឹក។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    15/02/2020
  • កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកោះកុង បានចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅចំនុចចន្លោះគីម៉ែត្រលេខ ៩១-៩២ ត្រួតពិនិត្យលើរថយន៊ន្ត និងម៉ូតូ បើកបរល្មើសច្បាប់លើផ្លូវជាតិ៤៨។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    15/02/2020
  • រដ្ឋបាលឃុំជ្រោយប្រស់ ស្រុកកោះកុង ដឹកនាំដោយលោក ពុំ ធឿន ប្រធានក្រុមប្រឹក្សាឃុំ បានចុះធ្វើអនាម័យបរិស្ថាន នៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ សមាសភាពចូលរួម លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិជ្រោយប្រស់ លោកគ្រូអនុវិទ្យាល័យ សិស្សានុសិស្ស ប៉ុស្តិ៍សុខភាពឃុំ និងប្រជាពលរដ្ឋ

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    15/02/2020
  • លោក សេង សុធី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលា ស្តីពីកម្មវិធីសិក្សាអប់រំបំណិនជីវិតតាមមូលដ្ឋាន ដែលរៀបចំដោយអង្គការ PMC ដែលមានសមាសភាពចូលរួមពី មន្រ្តីMPC គ្រូឧទ្ទេសមកពីនាយកដ្ឋានតម្រង់ទិស វិជ្ជាជីវ: តំណាងមន្ទីរអប់រំ តំណាងការិយាល័យអប់រំ យុវជន និងកីឡាស្រុកស្រែអំបិល និងស្រុកបូទុមសាគរ លោកនាយក នាយិកា លោកគ្រូអ្នកគ្រូដែលអញ្ជើញមកពីសាលាក្នុងស្រុកទំាង២ សរុបចំនួន ៥១ នាក់។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    15/02/2020
  • គណៈកម្មការសម្របសម្រួលវិវាទដីធ្លី ដឹកនាំដោយ ឯកឧត្តម ប្រាក់ ប៊ុនថង សមាជិកក្រុមការងារថ្នាក់ជាតិចុះជួយស្រុក និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំកោះស្តេច បានដឹកនាំ កិច្ចប្រជុំសំណេះសំណាល និងទទួលយកសំណូមពរ របស់តំណាងប្រជាពលរដ្ឋ ៦ គ្រួសារ ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន យូ ញៀន ស្ថិតក្នុងភូមិពាមកាយ និងភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    15/02/2020
  • ប៉ុស្តិ៍បឹងព្រាវ​ និងឃុំដងពែង ស្រុកស្រែអំបិល បានចុះបើកវេទិកាសាធារណៈភូមិ ឃុំមានសុវត្ថិភាពទាំង៩ចំណុច។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    15/02/2020
  • កុមារឈ្មោះ អិតហេង អាយុ ១២ ឆ្នាំ ជាសិស្ស រៀននៅសាលាបឋមសិក្សាភូមិតានី ជាកូនរបស់ឈ្មោះ អិត វុទ្ធី និងម្ដាយឈ្មោះ ប៊ុត ស្រី ជាប្រជាជន រស់នៅភូមិតានី កុមារនេះបានដួលម៉ូតូ របួសជើងខាងឆ្វេង ផ្នែកខាងក្រោម រដ្ឋបាលឃុំភ្ញីមាស ស្រុកគិរីសាគរ បានផ្ដល់ថវិកា ២០០,០០០ រៀល លោកមេឃំុផ្ដល់ថវិកា ផ្ទាល់ខ្លួន ២០,០០០០ រៀល មេភូមិតានី១០,០០០០រៀល បច្ចុប្បន្ន កុម៉ារ អិុត ហេង ត្រូវបានគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យហើយ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    15/02/2020
  • មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានា ក្នុងខេត្តកោះកុង បានផ្ដល់សេវា ជូនស្ត្រីក្រីក្រមានផ្ទៃពោះមុន និងក្រោយសំរាល។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    15/02/2020