រដ្ឋបាល​ខេត្ត​កោះកុង


  • លោកស្រី ទួត ហាទីម៉ា អនុប្រធាន អនុសាខាកាកបាទក្រហមស្រុកស្រែអំបិល បាននាំយកថវិកា ៥០០,០០០ រៀល និងថវិកាផ្ទាល់ខ្លួន លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក ៥០០,០០០ រៀល ផ្តល់ជូនលោកស្រី វិត សុភាព អតីតអភិបាលរងស្រុកស្រែអំបិលដែលសម្រាកព្យាបាលជម្ងឺ នៅគេហដ្ឋាន។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    19/02/2020
  • នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា លោក ប៉ែន ប៊ុនឈួយ អភិបាលរង នៃគណៈអភិបាលស្រុក បានដឹកនាំកិច្ចប្រជុំដោះស្រាយ ដើម្បីចេញវិញ្ញាបនបត្រសម្គាល់អចលនទ្រព្យ ក្បាលដីលេខ ១៨៧០ របស់ឈ្មោះ អ៉ឹង មួយ ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    19/02/2020
  • រដ្ឋបាលស្រុកថ្មបាំង បានបើកកិច្ចប្រជុំ ស្តីពីការបំពេញការងារ និងការពង្រឹងកិច្ចការរដ្ឋបាល ដើម្បីណែនាំ ដល់គ្រប់ការិយាល័យ ក្នុងរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលស្រុកថ្មបាំង ក្រោមការដឹកនាំកិច្ចប្រជុំដោយលោក អន សុធារិទ្ធ អភិបាលស្រុកថ្មបាំង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    19/02/2020
  • លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីសិទ្ធិដីធ្លី ធនធានធម្មជាតិ ធុរកិច្ច និងសិទ្ធិមនុស្ស។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    19/02/2020
  • លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ពិភាក្សាអំពីដំណើរការចុះអនុវត្តការងារចុះបញ្ជីដីធ្លីមានលក្ខណៈ ជាប្រព័ន្ធ របស់ក្រុមទី៣ ស្ថិតនៅក្នុងភូមិពាមកាយ(ចំណុចកូនកុកចាស់) ឃុំកោះស្តេច ស្រុកគិរីសាគរ ដោយមានការចូលរួមពីលោកអភិបាលស្រុកគិរីសាគរ លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកប្រធានមន្ទីរបរិស្ថានខេត្ត លោកនាយកទីចាត់ការអន្តរវិស័យ លោកមេឃុំកោះស្តេច លោកមេឃុំភ្ញីមាស លោកប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកគិរីសាគរ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    19/02/2020
  • ឯកឧត្តមវេជ្ជបណ្ឌិត តេង គន្ធី អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយក្រុមការងារលេខាធិការដ្ឋាន​នៃគណ:កម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត​ ដើម្បីពិភាក្សា និងសម្របសម្រួលលើការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ នៅខេត្តកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    19/02/2020
  • លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និង លោក ហាក់ ឡេង អភិបាលស្រុក និងជាតំណាងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានដឹកនាំសមាជិក សមាជិការ នៃអនុសាខាកាកបាទក្រហមកម្ពុជាស្រុក អាជ្ញាធរ មូលដ្ឋាន ចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌​ ផ្តល់ជូនគ្រួសារក្រីក្រ សរុបចំនួន ១៤គ្រួសារ នៅចំណុចព្រែកតានង ស្ថិតនៅភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    19/02/2020
  • មន្ត្រីជំនាញមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកោះកុង ដឹកនាំដោយលោក លោក ខឹម សីហា ប្រធានការិយាល័យស្តង់ដារ និងមាត្រាសាស្ត្រ ដោយសហការជាមួយមន្រ្តីជំនាញរដ្ឋបាលខេត្ត បានចុះត្រួតពិនិត្យផ្ទៀងផ្ទាត់ដៃបាញ់ប្រេង ដើម្បីការពារនូវសុក្រឹត្យភាពនិងភាពត្រឹមត្រូវ ការពារអ្នកផ្គត់ផ្គង់និងអ្នកប្រើប្រាស់ លើស្ថានីយប្រេងលីម លុង ចំនួន ០២ស្ថានីយ

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    19/02/2020
  • លោក ឈួន យ៉ាដា នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង និងសហការី បានអញ្ជើញស្វាគមន៍ និងចូលរួមប្រគល់-ទទួលសម្ភារមនុស្សធម៌ពីតំណាងក្រុមហ៊ុន Thanatkorn Ranger ប្រចាំខេត្តកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    19/02/2020
  • កិច្ចប្រជុំត្រៀមលក្ខណៈ ក្នុងការរៀបចំការប្រកួតបាល់ទាត់ ពានរង្វាន់សម្តេចតេជោ រវាងកោះកុង និងកំពត នៅទីលានក្នុងវិទ្យាល័យកោះកុង ចាប់ពីវេលាម៉ោង ៣ រសៀល ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    19/02/2020
  • នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា លោក ប៉ែន ប៊ុនឈួយ អភិបាលរង នៃគណៈអភិបាលស្រុក បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារដោះស្រាយសំនងផលប៉ះពាល់ គម្រោងខ្សែបញ្ជូន ២៣០KV ពីអនុស្ថានីយកោះកុង ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    19/02/2020
  • លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាល ក្រុងខេមរភូមិន្ទ បានដឹកនាំកម្លាំងចម្រុះសហការ ជាមួយមន្ទីរ អង្គភាពជំនាញ ចុះត្រួតពិនិត្យរថយន្តដឹកដី រថយន្តដឹកទំនិញធុនធ្ងន់ ដែលនៅតែបន្តដឹកទំនិញលើសទម្ងន់កំណត់ ជាពិសេសការរិតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    19/02/2020