រដ្ឋបាល​ខេត្ត​កោះកុង


  • ក្រុមការងារចត្តាឡីស័ក នៃមន្ទីរសុខាភិបាលខេត្តកោះកុង ប្រចាំច្រកព្រំដែនអន្តរជាតិចាំយាម បានធ្វើការពិនិត្យកំដៅ ជូនភ្ញៀវដែលឆ្លងកាត់ព្រំដែន។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    20/02/2020
  • លោក ឈួន យ៉ាដា នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង​ សហការជាមួយ មន្ត្រីនគរបាលការិយាល័យ ចរាចរណ៍ផ្លូវគោក មន្ត្រីទំនាក់ទំនងយុវជន លោកគ្រូទីប្រឹក្សាយុវជន បានអញ្ជើញជាអធិបតីចូលរួមបេីកវគ្គបណ្តុះបណ្តាលច្បាប់ចរាចរណ៍ផ្លូវគោក​ រយះពេល១ថ្ងៃ ស្តីពី​ ហានិភ័យនៃការបេីកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង​ ការប្រើប្រាស់ល្បឿន ការវ៉ាជែង សិទ្ធអាទិភាពក្នុងការបើកបរ ជូនដល់យុវជនកាកបាទក្រហមកម្ពុជា​ ចំនួន​២៥នាក់ (ស្រី១៨នាក់)​មកពីវិទ្យាល័យកោះកុង ១០នាក់ អនុវិទ្យាល័យសម្តេចជាស៊ីម ៥នាក់ និងវិទ្យាល័យប៉ាក់ខ្លងចំនួន១០នាក់ ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    20/02/2020
  • លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែកុម្ភៈ ពិភាក្សា សកម្មភាពការងារបានអនុវត្តកន្លងមក និងត្រៀមរៀបចំការងារទិវាអន្តរជាតិ ០៨ មីនា។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    21/02/2020
  • មន្ត្រីជំនាញ មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកោះកុង ដឹកនាំដោយលោក លោក ខឹម សីហា ប្រធានការិយាល័យស្តង់ដារ និងមាត្រាសាស្ត្រ ដោយសហការជាមួយមន្រ្តីជំនាញរដ្ឋបាលខេត្ត បានចុះត្រួតពិនិត្យផ្ទៀងផ្ទាត់ដៃបាញ់ប្រេង ដើម្បីការពារនូវសុក្រឹត្យភាពនិងភាពត្រឹមត្រូវ ការពារអ្នកផ្គត់ផ្គង់និងអ្នកប្រើប្រាស់ លើស្ថានីយប្រេងតេលា ចំនួន ០៣ស្ថានីយ ដែលមានទីតាំងក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    20/02/2020
  • សកម្មភាពការងារ ដែលបន្តអនុវត្តការងារជួសជុលខួប និងការងារថែទាំប្រចាំ របស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកោះកុង

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    20/02/2020
  • លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងពិធីបើកមហោស្រពសិល្បៈយុវវ័យទូទងប្រទេស ឆ្នាំទី៦ អបអរទិវាវប្បធម៌ជាតិ ៣ មីនា។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    20/02/2020
  • មន្ត្រីបម្រើការងារ នៅអង្គភាពច្រកចេញចូលតែមួយ ជួយបំពេញឯកសារស្នើសុំសេវា ជូនប្រជាពលរដ្ឋ ដែលមិនអាចបំពេញបាន នៅអង្គភាព។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    20/02/2020
  • ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដងទង់ បានសហការជាមួយកំលាំងអធិការក្រុងបានចុះផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំមានសុវត្តិភាពទាំង៩ចំនុច ដល់ប្រជាពលរដ្ធ។ ក្នុងនោះបានលើកអំពី អំពីបញ្ហាការសេពគ្រឿងញៀន។ កំលាំងអធិការក្រុងចំនួន២រូប កំលាំងប៉ុស្តិ៍ដងទង់៤រូប និងប្រជាពលរដ្ឋចំនួន៣៥នាក់ស្រី៣២នាក់។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    20/02/2020
  • មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានា ក្នុងខេត្តកោះកុង បានផ្ដល់សេវា ជូនស្ត្រីក្រីក្រមានផ្ទៃពោះមុន និងក្រោយសំរាល។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    20/02/2020
  • លោក ឆឹង ង៉ែ មេឃុំកណ្ដោល ស្រុកបូទុមសាគរ និងក្រុមប្រឹក្សាឃុំ ជំនួយការរដ្ឋបាលឃុំ បានចុះសួសុខទុក្ខ លោកស្រី អ៉ី ឈើយ ដែលសំរាលបាន ១ខែកន្លះ និងផ្ដល់សំបុត្របញ្ជាក់កំណើត ជូនដល់ទារកឈ្មោះ ឈួន ចាន់ឌី ភេទ ប្រុស ក្នុងនោះដែរមានថវិកាមួយចំនួន ដើម្បីជួយសំរាលក្នុងការថែរក្សាសុខភាព(ម្ដាយ)នៅភូមិកណ្ដោល ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    20/02/2020
  • រដ្ឋបាលឃុំត្រពាំងរូង ស្រុកកោះកុង បានបើកកិច្ចប្រជុំសាមញ្ញប្រចាំ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមការដឹកនាំរបស់លោកស្រី កង ឡាយ ប្រធានក្រុមប្រឹក្សា និងជាមេឃុំ សមាសភាពចូលរួមមាន លោក ដុំ ឈឺន សមាជិកក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាឃុំ លោកមេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ មេភូមិ ទាំង ២ភូមិ សរុបចំនួន ១០ នាក់ ស្រី ១ នាក់។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    19/02/2020
  • នៅសាលាស្រុកកោះកុង បានបើកកិច្ចប្រជុំពិភាក្សាសម្របសម្រួល ជាមួយប្រជាពលរដ្ឋ ដែលរស់នៅលើដីអភិរក្សអោយគាត់រុះរើផ្ទះចេញ ក្រោមការដឹកនាំរបស់ លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុក សមាសភាពចូលរួមាន លោកអភិបាលរងស្រុក លោកនាយកសាលាស្រុក លោកស្រីមេឃុំត្រពាំងរូង មន្រ្ដីចំណុះសាលាស្រុក និងប្រជាពលរដ្ឋ សរុបចំនួន ៩នាក់ ស្រី ២នាក់។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    19/02/2020