លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ពិភាក្សាអំពីដំណើរការចុះអនុវត្តការងារចុះបញ្ជីដីធ្លីមានលក្ខណៈ ជាប្រព័ន្ធ របស់ក្រុមទី៣ ស្ថិតនៅក្នុងភូមិពាមកាយ(ចំណុចកូនកុកចាស់) ឃុំកោះស្តេច ស្រុកគិរីសាគរ ដោយមានការចូលរួមពីលោកអភិបាលស្រុកគិរីសាគរ លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកប្រធានមន្ទីរបរិស្ថានខេត្ត លោកនាយកទីចាត់ការអន្តរវិស័យ លោកមេឃុំកោះស្តេច លោកមេឃុំភ្ញីមាស លោកប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកគិរីសាគរ។