លោក កុក សំអាន ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី០១ អាណត្តិទី៣ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈ ១-សេចក្តីព្រាង សេចក្តីសម្រេចទទួលស្គាល់ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ២-ការបង្កើតគណៈកម្មាធិការលទ្ធកម្ម ៣-ការបង្កើតគណៈកម្ការគ្រប់គ្រងគម្រោង ៤-សេចក្តីព្រាង ផែនការលទ្ធកម្មកែតម្រូវឆ្នាំ២០១៩