រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកបូទុមសាគរ បានបើកកិច្ច ប្រជុំសម្រសម្រួល បញ្ហាទំនាស់ដីធ្លី នៅស្ថិតនៅក្នុងភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ

20/11/2020 (8:30 am)
----------------------
រដ្ឋបាលស្រុកបូទុមសាគរ បានបើកកិច្ច ប្រជុំសម្រសម្រួល បញ្ហាទំនាស់ដីធ្លី  របស់ឈ្មោះ សេង ជា ,ឈ្មោះ ខាត ទៀង  (ដើមបណ្តឹង) និងឈ្មោះ តេង ជា , ឈ្មោះ ហួយ រី, ឈ្មោះ ហួយ ថាន,ឈ្នោះធិន តិច, ឈ្នាន់ ទៀន, ឈ្មាយ សាវុធ, ឈ្មោះឡាយ រុីម, ឈ្មោះភឺន លេប,ឈ្មោះភឺន លិញ, ឈ្មោះ ភឺន យៀប,និងឈ្មោះសយ សុផល  (ចុងបណ្តឹង) ដែលមានទីតាំងដីស្ថិតនៅក្នុងភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមអធិបតីភាព លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ

លោកប្រធានអង្គប្រជុំ បានបំភ្លឺបញ្ជាក់ថាដីនោះស្ថិតនៅក្នុងតំបន់ឧទ្យាជាតិបូទុមសាគរ និងជាដី ក្រុមហ៊ុន ស៊ីណូមិចស៊ីន លោកប្រធានអង្គប្រជុំបានស្នើឲ្យប្រជាពលរដ្ឋបញ្ឈប់ការសាង់លំនៅដ្ឋាន និងការកាប់រុកទន្រ្ទានថ្មីនិងរងចាំការកាត់ឆ្វៀលដីពីក្រសួងបរិស្ថានជាមុនសិន ។

ក្នុងនោះផងដែរប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិជីត្រេះ ឃុំអណ្តូងទឹកបានព្រមព្រៀងធ្វើកិច្ចសន្យា នៅចំពោះមុខអាជ្ញាធរ។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
--------------------------
ថ្ងៃសុក្រ ៥ កើត ខែមិគសិរ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០
November 20, 20

អត្ថបទទាក់ទង