២០/វិច្ឆិកា/២០២០ (០៨:៣០ ព្រឹក)
--------------------------------
រដ្ឋបាលឃុំអណ្តូងទឹក បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី ៤១ ឆ្នាំទី៣ អាណត្តី៤ ប្រចាំខែ វិច្ឆិកា ឆ្នាំ ២០២០ ក្រោមអធិបតីភាពលោក ឃៀង យិង ជាប្រធានក្រុមប្រឹក្សាឃុំ និងសមាសភាពចូលរួមមាន ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាស្រុក តំណាងប៉ុស្តិ៍រដ្ឋបាលឃុំប្រធានសហគមន៍ឃុំ លោក លោកស្រីតំណាងអោយភូមិទាំង៧ (សរុប ១៨នាក់ ស្រី ០២ នាក់)។
***របៀបវារះនៃកិច្ចប្រជុំរួមមាន
១. ពិនិត្យកូរ៉ូម
២. ពិនិត្យ ពិភាគ្សា និងអនុម័តរបៀបវារះ
៣. ពិនិត្យ ពិភាគ្សា និងអនុម័តសេចក្តីព្រាងកំណត់ហេតុខែមុន
៤. ពិនិត្យ ពិភាគ្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា
៥.ទិសដៅផែនការបន្ត
• ពិនិត្យសេចក្តីព្រាងការអនុវត្តនិតិវិធីកំនត់អត្តសញ្ញាណគ្រួសារក្រីក្រតាមភូមិ
• ការបិទផ្សាយបញជីរឈ្មោះបោះឆ្នោតដំបូង(២៧/វិច្ឆិកា/២០២០ ដល់ ០២/ធ្នូ/២០២០)
• បន្តការផ្សព្វផ្សាយជម្ងឺកូវិដ១៩ តាមភូមិ
• ជម្រុញការធ្វើសៀវភៅទិន្នន័យភូមិសម្រាប់ឆ្នាំ២០២០
៧. បញ្ហាផ្សេងៗ
• ថ្ងៃទី១៥ រៀងរាល់ខែ គ្រប់ភូមិ និងអង្គភាពពាក់ព័ន្ធត្រូវបញ្ចូនរបាយការណ៍ដល់រដ្ឋបាលឃុំដើម្បីបូកសរុប។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
------------------------------------------
ថ្ងៃសុក្រ ៥ កើត ខែមិគសិរ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០
November 20, 2020