នៅល្ងាចថ្ងៃសុក្រ ៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០:លោកស្រី កង សាមឌី សមាជិកក្រុមប្រឹក្សា និងជាប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារក្រុងខេមរភូមិន្ទបានបើកកិច្ចប្រជុំសាមញ្ញរបស់គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារក្រុងខេមរភូមិន្ទប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ កិច្ចប្រជុំនេះបានរៀបចំឡើងតាមរបៀបវារ:ដូចខាងក្រោម:
១/ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំប្រចាំខែតុលារបស់គ.ក.ស.ក ក្រសួងខែមរភូមិន្ទ
២/រាយការណ៍ពីស្ថានភាពស្រ្តី យុវវ័យ និងកុមារតាមវិស័យនានារបស់គ.ក.ស.ក ក្រុងខេមរភូមិន្ទ
៣/ពិភាក្សាបញ្ហាផ្សេងៗ
៤/ផែនការបន្ទាប់សម្រាប់ខែធ្នូ ឆ្នាំ២០២០។
កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។




