/ / /

លោក ផល សុផាន់ណា អភិបាលលស្ដីទីស្រុកថ្មបាំង អញ្ជើញចូលរួមសំអាតអនាម័យក្នុងទិវាសម្អាតពិភពលោកលើកទី៩

លោក ផល សុផាន់ណា អភិបាលលស្ដីទីស្រុកថ្មបាំង លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក លោក លោកស្រីប្រធាន អនុប្រធាន កម្លាំងអធិការដ្ឋាននគរបាលស្រុក រដ្ឋបាលឃុំឫស្សីជ្រុំ លោក លោកស្រីមេភូមិ មន្រ្តីឧទ្យានុរក្ស លោកគ្រូ និងសិស្សានុសិស្ស អញ្ជើញចូលរួមសំអាតអនាម័យក្នុងទិវាសម្អាតពិភពលោកលើកទី៩ (9th world cleanup day) ការសអាតអនាម័យនេះ ចាប់ពីសាលាស្រុកថ្មបាំង រហូតដល់រង្វង់មូលស្រុកថ្មបាំង ខេត្តកោះកុង សរុបអ្នកចូលរួម ៥០នាក់ ស្រី ១៥នាក់។

ថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    30/09/2026

    ដោយមានការណែនាំ និងការយកចិត្តទុកដាក់ពី លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានចាត់ ក្រុមការងារពាក់ព័ន្ធ ចំណុះសាលាខេត្ត ចុះពិនិត្យស្ថានភាព លូ ប្រឡាយ និងផ្លូវ ក្នុងក្រុងខេមរភូមិន្ទ ដើម្បីត្រៀមបង្ការ អន្តរាគមន៍ ជួយដល់ការលំបាក របស់បងប្អូនប្រជាពលរដ្ឋ ក្នុងរយ:ពេលដែលមានភ្ញៀវធ្លាក់ខ្លាំងយ៉ាងជោគជាំ ក្នុងរយ:ពេលប៉ុន្មានថ្ងៃចុងក្រោយនេះ

  • រដ្ឋបាលស្រុកបូទុមសាគរ/
    30/09/2026

    លោក តុង យ៉ាវ អភិបាលរងស្រុក បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីអភិបាល កិច្ចធនធាន សេដ្ឋកិច្ច និងទំនួលខុសត្រូវធុរកិច្ចសម្រាប់សហគមន៍តំបន់ឆ្នេរ

  • រដ្ឋបាលស្រុកបូទុមសាគរ/
    30/09/2026

    លោក ពេជ្រ សិលា អភិបាលស្តីទីស្រុកបូទុមសាគរ បានអញ្ជើញដឹកនាំក្រុមការងាររដ្ឋបាលស្រុក សហការជាមួយអាជ្ញាឃុំ កងកម្លាំងអធិការដ្ឋាននគរបាលស្រុក នាយកឧទ្យានជាតិបូទុមសាគរ ចុះសម្អាតអនាម័យបរិស្ថាន នៅ តាមដងផ្លូវជាតិលេខ៤៨ នឹងរង្វង់មូលសាយភូថន ក្នុងភូមិសាស្ត្រ ស្រុកបូទុមសាគរ ខេត្តកោះកុង

  • ហេង គីមឆន/
    30/09/2026

    លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំណែនាំអំពីការរៀបចំរបាយការណ៍បូកសរុប និងវាយតម្លៃសកម្មភាពលទ្ធផលការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    30/09/2026

    ដោយមានការចាត់តាំងពីរដ្ឋបាលស្រុកបូទុមសាគរ លោក ប៊ូ វាសនា ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ បានសហការជាមួយក្រុមការងារក្រសួងរ៉ែ និងថាមពល ក្រុមការងារមន្ទីររ៉ែ និងថាមពល និងអាជ្ញាធរឃុំអណ្ដូងទឹក បានបើកកិច្ចប្រជុំរួចចុះពិនិត្យ និងវាយតម្លៃទីតាំងស្នើសុំអាជ្ញាបណ្ណអណ្តូងរ៉ែបើក និងការដ្ឋានវាយថ្ម ដែលស្ថិតនៅចំណុចព្រែកន្ទួត ភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

  • មន្ទីរកិច្ចការនារី/
    30/09/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ ក្នុងគោលបំណងដើម្បីត្រួតពិនិត្យឡើងវិញពីប្រសិទ្ធភាពនៃការអនុវត្តការងារប្រចាំខែ និងលើកជាអនុសាសន៍សម្រាប់អនុវត្តបន្ត នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្ត ។