លោក តុង យ៉ាវ អភិបាលរងស្រុក បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីអភិបាល កិច្ចធនធាន សេដ្ឋកិច្ច និងទំនួលខុសត្រូវធុរកិច្ចសម្រាប់សហគមន៍តំបន់ឆ្នេរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុង ហុង អគ្គនាយករង នៃអគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរបរិស្ថានខេត្ត មន្ទីរផែនការខេត្ត មន្ទីរទេសចរណ៍ខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទ ក្រុងស្រុក សហគមន៍នេសាទ សហគមន៍តំបន់ការពារធម្មជាតិ វិស័យឯកជន អង្គការ និងដៃគូផ្សេងៗ នៃខេត្តព្រះសីហនុ កោះកុង កំពត និងខេត្តកែប នៅសណ្ឋាគារ រ៉េនហ្វរ៉េស ខេត្តកំពត។
ថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង៨:០០នាទីព្រឹក








