ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី សម្បូរ ដាលីន អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តកោះកុង បានដឹកនាំ មន្រ្តីរាជការ ចំនួន ០២រូប ចូលរួម ទិវាសំអាតពិភពលោក លើកទី៩ ក្រោមប្រធានបទ «៥%នៃការចូលរួមពីសំណាក់ ប្រជាពលរដ្ធនៃប្រទេសនីមួយៗ» ក្រោមអធិបតីភាព លោក ជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្ត នៅសាលមហោស្រពខេត្ត ស្ថិតនៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ សូមអរគុណ








