លោកវេជ្ជបណ្ឌិត មួង ពុទ្ធារ៉ា ប្រធានបច្ចេកទេសការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ បានអញ្ជើញចូលរួម សិក្ខាសាលាស្តីពី “Neurological Disorders Prevention and Management for Developing Countries” ដែលរៀបចំឡើងនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
សិក្ខាសាលានេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចូលរួមពីមន្ត្រីសុខាភិបាល និងអ្នកជំនាញផ្នែកសុខាភិបាលមកពីបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ ការចូលរួមនេះ គឺជាឱកាសដ៏មានសារៈសំខាន់សម្រាប់ការផ្លាស់ប្តូរ ចំណេះដឹង បទពិសោធន៍ និងបច្ចេកទេសថ្មីៗ ពាក់ព័ន្ធនឹងការបង្ការ ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការគ្រប់គ្រងជំងឺប្រព័ន្ធប្រសាទ ព្រមទាំងការពង្រឹងសមត្ថភាពធនធានមនុស្សក្នុងវិស័យសុខាភិបាល។
ថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦
September 29, 2026













