រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាពចុះល្បាតរបស់មន្រ្តីឧទ្យានុរក្សប្រចាំឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលនៃមន្ទីរបរិស្ថានខេត្តកោះកុង

មន្ទីរបរិស្ថានខេត្តកោះកុង ៖ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងមន្រ្តីឧទ្យានុរក្សប្រចាំឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលនៃមន្ទីរបរិស្ថានខេត្តកោះកុង ចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិត្រង់ភូមិសាស្រ្ត ឃុំជីខលើ ស្រុកស្រែអំបិល បានប្រទះរណាយន្ត ០១គ្រឿង ដែលអញ្ញត្តជនបានលាក់ទុកក្នុងព្រៃ។ កម្លាំងឧទ្យានុរក្សមួយក្រុមទៀតប្រចាំស្នាក់ការល្បាតថ្មបាំងបានសហការជាមួយស្នាក់ការអារ៉ែង ចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិត្រង់ចំណុច ភូមិត្រពាំងឈេីត្រាវ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ធ្វើការដកហូតបានកាំភ្លើងច្នៃចំនួន ០២ដើម និងបានប្រទះដីកាប់រានមួយកន្លែងស្ថិតក្នុងភូមិំត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង មានទំហំប្រហែល ០២ហិកតា។ កម្លាំងយើងបានធ្វើកំណត់ហេតុ និងបន្តស៊ើបរកជនសង្ស័យមកដោះស្រាយចំពោះមុខច្បាប់។ ជាមួយគ្នានេះដែរកម្លាំងមន្រ្តីឧទ្យានុរក្សយើងក៍បានធ្វើការវាយស្លាកហាមកាប់រានដីព្រៃចំនួន ០៧ស្លាក ស្ថិតក្នុងភូមិសាស្ត្រចំណុចក្រាំសែន ភូមិជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ផងដែរ៕

អត្ថបទទាក់ទង