រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលក្រុងខេមរភូមិន្ទបានចុះផ្សព្វផ្សាយណែនាំពីវិធានការសុវត្ថិភាពទេសចរណ៍ អនាម័យម្ហូបអាហារ ការរៀបចំសណ្តាប់ធ្នាប់និងសោភ័ណ្ឌភាពស្តង់លក់ដូរ និងសុជីវធម៌និយាយស្តីក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ

នាល្ងាចថ្ងៃពុធ ៣ កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយបានការចង្អុលបង្ហាញពីលោក ឈឹង សុវណ្ណដា អភិបាលនៃគណ:អភិបាលក្រុងខេមរភូមិន្ទ
លោក ឈឹម ចិន អភិបាលរងក្រុង បានដឹកនាំក្រុមការងារថ្នាក់ក្រុង សហការជាមួយមន្ទីរទេសចរណ៍ខេត្តកោះកុងបាន ចុះផ្សព្វផ្សាយណែនាំពីវិធានការសុវត្ថិភាពទេសចរណ៍ អនាម័យម្ហូបអាហារ ការរៀបចំសណ្តាប់ធ្នាប់និងសោភ័ណ្ឌភាពស្តង់លក់ដូរ និងសុជីវធម៌និយាយស្តីក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។
ចូលរួមទាំងអស់គ្នាដើម្បី"ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ"។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង