លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកគិរីសាគរ បានដឹកនាំលោក ជា ប៊ុនធឿន អភិបាលរងស្រុកគិរីសាគរ នឹងកម្លាំងចម្រុះ ចុះពិនិត្យ ណែនាំផ្សព្វផ្សាយការលើកស្លាកយីហោ មិនមានច្បាប់អនុញ្ញាត នឹងបានរុះរើស្លាកគ្មានច្បាប់ ស្លាកអនាធិបតេយ្យ ដោយនៅតំបន់តារាសាគរស្ថិតនៅឃុំកោះស្ដេច នៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ។ លោកអភិបាលស្រុកនឹងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ក៏បានផ្សព្វផ្សាយបន្ដដល់បងប្អូនម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋទាំងអស់ ធ្វើការរុះរើដោយស្ម័គ្រចិត្តនូវរាល់ស្លាក ផ្សព្វផ្សាយដែលគ្មានច្បាប់អនុញ្ញាត ស្លាកអនាធិបតេយ្យ និងស្លាកដែលខុសទម្រង់ ឬអក្ខរាវិរុទ្ធ ដើម្បីសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ សោភ័ណភាព នៅក្នុងមូលដ្ឋានកាន់តែល្អប្រសើរ។
ថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦


























