លោក សុខ ភិរម្យ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសាលាស្រុក បានចាត់តាំងក្រុមការងារថ្នាក់ស្រុក ដឹកនាំដោយលោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក និងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសាលាស្រុក ចុះរុះរេីស្លាកផ្សព្វផ្សាយដែលពុំមានស្លាកអនុញ្ញាត ស្លាកអនាធិបតេយ្យ និងធ្វេីបច្ចុប្បន្នភាពផ្សព្វផ្សាយឡេីងវិញ នៅក្នុងមូលដ្ឋានស្រុកមណ្ឌលសីមា ជាពិសេសនៅក្នុងឃុំប៉ាក់ខ្លង ដោយមានការចូលរួមពីគណៈបញ្ជាការឯកភាពរដ្ឋបាលសាលាស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ/អនុភូមិ ប្រជាការពារភូមិ និងបុគ្គលិកក្រុមហ៊ុន L.Y.P Group សរុបចំនួន ៦២នាក់ លទ្ធផលសម្រេចបានដូចខាងក្រោមៈ
១.ក្រុមទី១(ដឹកនាំដោយលោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក និងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសាលាស្រុក) នៅចំណុចកាស៉ីណូ L.Y.P Group កាត់ស្លាកបានចំនួន ៧២ស្លាក
២.ក្រុមទី២(ដឹកនាំដោយលោក ស៊ុយ ស៊ុនហេង អភិបាលរងស្រុក) នៅចំណុចចាប់ពីគល់ស្ពានកោះប៉ោ រហូតដល់មុខផ្សារភូមិថ្មី កាត់បានចំនួន ១១ស្លាក
៣.ក្រុមទី៣(ដឹកនាំដោយលោក ហាក់ ស៉ីម អភិបាលរងស្រុក) នៅចំណុចក្នុងភូមិចាំយាម កាត់បានចំនួន ២៣ស្លាក
៤.ក្រុមទី៤(ដឹកនាំដោយលោកស្រី ស្រី ពិនសោភា អភិបាលរងស្រុក) ចំណុចឃុំពាមក្រសោប កាត់បានចំនួន ០៨ស្លាក
សរុបទាំងបួនក្រុមកាត់បានចំនួន ១១៤ស្លាក ។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលេី សូមលោកជំទាវអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត មេត្តាជ្រាបជារបាយការណ៍។ ថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦
















