រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរបរិស្ថានខេត្តកោះកុង បានរៀបចំបើកកិច្ចប្រជុំស្ដីពីការបូកសរុបការងារបរិស្ថានឆ្នាំ២០២០ និងរៀបចំការប្រគល់ប័ណ្ណសរសើរជូនដល់ប្រតិបត្តិករមេត្រីភាពបរិស្ថាន

មន្ទីរបរិស្ថានខេត្តកោះកុង ៖ ថ្ងៃអង្គារ ២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នាវេលាម៉ោង ០៨:៣០នាទីព្រឹក មន្ទីរបរិស្ថានខេត្តកោះកុង បានរៀបចំបើកកិច្ចប្រជុំស្ដីពីការបូកសរុបការងារបរិស្ថានឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ ដឹកនាំកិច្ចប្រជុំដោយលោកម៉ន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង ដែលមានការចូលរួមពីលោក-លោកស្រី អនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យ មន្ដ្រីរាជការ និងលោកនាយកតំបន់ការពារ-ប្រធានស្នាក់ការ-ប្រធានក្រុមល្បាត និងមន្ដ្រីឧទ្យានុរក្សសហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(WA)ទាំងអស់ សរុបចំនួន ៥២នាក់។ លោកម៉ន ផល្លា ប្រធានមន្ទីរបរិស្ថានក៍បានអញ្ជើញជាអធិបតីក្នុងការប្រគល់ប័ណ្ណសរសើរជូនដល់ប្រតិបត្តិករមេត្រីភាពបរិស្ថានចំនួន ០៤អង្គភាពរួមមាន ៖

  • មន្ទីរពេទ្យបង្អែក ខេត្តកោះកុង
  • វិទ្យានល័យកោះកុង
  • សហគមន៍អេកូទេសចរណ៍ ជីផាត
  • ផ្ទះសំណាក់ កោះអណ្តែត អេកូរីសត

អត្ថបទទាក់ទង