ថ្នាក់ដឹកនាំមន្ទីរពេទ្យ ផ្នែករដ្ឋបាល ថ្នាក់ដឹកនាំផ្នែកជំងឺកុមារ និងផ្នែកសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានសម្របសម្រួលដល់ក្រុមគណៈប្រតិភូ នៃសមាគមគ្រូពេទ្យកុមារកម្ពុជា ដឹកនាំសិក្ខាកាមដែលចូលរួម “សិក្ខាសាលា ដើម្បីការអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត ផ្នែកវេជ្ជសាស្ត្រកុមារ សម្រាប់ឆ្នាំ២០២៦” មកអនុវត្តផ្ទាល់ លើការថែទាំ ព្យាបាលជំងឺកុមារ និងពិភាក្សាលើករណីជំងឺជាក់ស្ដែងសំខាន់ៗមួយចំនួន នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!