/ / / /

កម្មវិធីជម្រុញការទូទាត់ឌីជីថល​KHQR តាមរយៈ​ការដូរប្រាក់រៀលចាស់​ ​ទក់​ រហែក​ ដូរគ្រប់ចំនួនចូលគណនី​បាគង​ ឬគណនីគ្រឹះស្ថាន​ ។សាខាធនាគារជាតិនៃកម្ពុជា ខេត្តកោះកុង សូមគោរពជូនដំណឹង អំពី កម្មវិធីប្តូរប្រាក់រៀល ចាស់ ទក់ រហែក តាមរយៈការផ្ទេរចូលគណនីរបស់សាធារណជន ដោយមិនគិតកម្រៃសេវា

កម្មវិធីជម្រុញការទូទាត់ឌីជីថល​KHQR តាមរយៈ​ការដូរប្រាក់រៀលចាស់​ ​ទក់​ រហែក​ ដូរគ្រប់ចំនួនចូលគណនី​បាគង​ ឬគណនីគ្រឹះស្ថាន​ ។
សាខាធនាគារជាតិនៃកម្ពុជា ខេត្តកោះកុង សូមគោរពជូនដំណឹង អំពី កម្មវិធីប្តូរប្រាក់រៀល ចាស់ ទក់ រហែក តាមរយៈការផ្ទេរចូលគណនីរបស់សាធារណជន ដោយមិនគិតកម្រៃសេវា៖

🗓️ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ២០២៦ (ម៉ោង៨ព្រឹក – ៣រសៀល)
📍ខាងមុខផ្សារដងទង់ ក្រុងខេមរភូមិន្ទ​ ខេត្តកោះកុង

កម្មវិធីនេះ ក៏មានការចូលរួមសហការពីសាខាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដើម្បីបើកគណនីជូនបងប្អូន ដោយមិនគិតកម្រៃសេវា និងដោះស្រាយបញ្ហាទាក់ទងការប្រើប្រាស់សេវាធនាគារនិងហិរញ្ញវត្ថុ ផងដែរ។

សូមគោរពអញ្ជើញ សាធារណជន ចូលរួមឱ្យបានច្រើនកុះករ 🙏

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    18/09/2026

    លោក​ឧត្ដមសេនីយ៍​ទោ​ គង់​ មនោ​ ស្នងការ​នគរបាល​ខេត្ត​កោះកុង​ ដឹកនាំ​ប្រជុំ​ប្រគល់​-​ទទួល​ភារកិច្ច​ការងារ​ ជូន​ដល់​ក្រុម​ការងារ​ ក្នុង​ការផ្តល់​ពាក្យ​ ដល់​បេក្ខជន​បេក្ខនារី​ ដែល​អញ្ជើញ​មក​ដាក់​ពាក្យ​ប្រឡង​ប្រជែង​ ជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ​បំពេញជួស ចំនួន​ ៣៩​នាក់​ ស្រី​ ៤​នាក់​ ឱ្យចូលបម្រើការងារនៅ​ ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង

  • ហេង គីមឆន/
    18/09/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី«ផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ»

  • ហេង គីមឆន/
    18/09/2026

    សេចក្តីជូនដំណឹង ស្តីពីការរំលឹកការប្រកាសបង់ពន្ធលើអចលនទ្រព្យ ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    18/09/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានចូលរួមជាមួយសាខាមូលនិធិជនការខេត្ត និងអាជ្ញាធរសង្កាត់ស្ទឹងវែង នាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ដ៏ថ្លៃថ្លារបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ជូនដល់ជនមានពិការភាពស្ថិតក្នុងគ្រួសារក្រីក្រចំនួន ៣គ្រួសារ

  • ហេង គីមឆន/
    18/09/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ដើម្បីពិនិត្យ និងផ្តល់យោបល់ លើកិច្ចការចាំបាច់មួយចំនួន

  • ហេង គីមឆន/
    18/09/2026

    សារលិខិតចូលរួមរំលែកមរណទុក្ខ សូមគោរពជូន ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកជំទាវ ជា សុផាកន្នី ព្រមទាំងក្រុមគ្រួសារ