លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំពិនិត្យ វឌ្ឍនភាពការងារអនុវត្តអនុក្រឹត្យលេខ០៣ អនក្រ.បករបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានការចូលរួមពី លោក លោកស្រី គណៈអភិបាលស្រុក លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាស្រុក លោកអធិការ នៃអធិការដ្ឋាននគរបាលស្រុក លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក លោក លោកស្រីប្រធាន ប្រធានស្តីទី អនុប្រធាន និងមន្រ្តីរាជការ នៃការិយាល័យអង្គភាពចំណុះរដ្ឋបាលស្រុក លោកអធិការរងទទួលផែនការងារអន្តោប្រវេសន៍ លោកអធិការរងទទួលផែនការងារគ្រឿងញៀន លោកអធិការរងទទួលផែនការងារនគរបាលយុត្តិធម៌ លោកមេឃុំ លោក លោកស្រីជំទប់ទី១ គ្រប់ឃុំ លោក លោកស្រីមេភូមិ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង០៦ នៃស្រុកស្រែអំបិល ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល។














