/ / /

មន្ទីរធម្មការនិងសាសនាខេត្តកោះកុង បានប្រជុំបូកសរុបលទ្ធផលប្រចាំខែសីហា និងលើកទិសដៅការងារបន្តប្រចាំខែកញ្ញាឆ្នាំ២០២៦

លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំខែសីហា និងលើកទិសដៅការងារបន្តប្រចាំខែកញ្ញាឆ្នាំ២០២៦ ដោយមានកានិមន្តចូលរួមពីព្រះធម្មធរគណគណៈមហានិកាយខេត្ត ព្រះលេខាគណទាំងពីរគណៈ គណៈអីម៉ាំខេត្ត ថ្នាក់ដឹកនាំគ្រិស្ទសាសនាខេត្ត និងលោក​ លោកស្រីប្រធានការិយាល័យទាំង៤ មន្ត្រី មន្ត្រីកិច្ចសន្យា ស្ថិតនៅសាលប្រជុំគុណធម៌មន្ទីរធម្មការនិងសាសនាខេត្ត ។
កិច្ចប្រជុំបានពិភាក្សាលេីរបៀបវារៈដូចខាងក្រោម÷
ក-របាយការណ៍ប្រចាំខែព្រះពុទ្ធសាសនា និងពាហិរសាសនា
១/វឌ្ឍនៈភាព ព្រះពុទ្ធសាសនា ទាំងពីនិកាយ ក្នុងខេត្ត
២/វឌ្ឍនភាព ពាហិរសាសនា មានឥស្លាមសាសនា និងគ្រិស្ទសាសនា
៣/បញ្ហាប្រឈម និងដំណោះស្រាយ

ខ-ត្រៀរៀបចំទិវាសន្តិភាពពិភពលោកលើកទី២៤​ ដែលមន្ទីរធម្មការនិងសាសនាសហការជាមួយរដ្ឋបាលខេត្ត ប្រារព្វនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦

គ-ស្គែមអនឡាញ
ពិធី ផ្សព្វផ្សាយអនុក្រ័ត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ភិបាលកម្ពុជា ស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាតាមទីតាំរស់នៅប្រមូលផ្ដូ និងច្បាប់ស្ដីពីការឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រគេននិងជូនដល់ព្រះមន្ត្រីសង្ឃ គណៈអ៉ីម៊ាំខេត្ត និងថ្នាក់ដឹកនាំគ្រិស្ទសាសនាដើម្បីចូលទប់ស្កាត់និងបង្ការ នៅតាមវត្តអារាម និងវិហារស្នាក់កាថ្វាយបង្គំនានាទូទាំខេត្តកោះកុង និងពីការបង្ការខ្លួនពីក្រុមឆបោក។

ថ្ងៃព្រហស្បតិ៍៦កើត ខែភទ្របទ ឆ្នាំមមីអដ្ឋស័កព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    18/09/2026

    សារលិខិតចូលរួមរំលែកមរណទុក្ខ សូមគោរពជូន ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកជំទាវ ជា សុផាកន្នី ព្រមទាំងក្រុមគ្រួសារ

  • ហេង គីមឆន/
    18/09/2026

    លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយសៀវភៅណែនាំស្ដីពីសមាហរណកម្មកិច្ចការពារកុមារទៅក្នុងប្រព័ន្ធផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅខេត្តកំពត

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    18/09/2026

    លោក សុខ ភិរម្យ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា បានដឹកនាំ អាជ្ញាធរភូមិ ឃុំ ចូលរួមកិច្ចប្រជុំពិភាក្សា ជាមួយប្រតិភូអាជ្ញាធរជាតិកំចាត់មីននិងយោទ្ធោបករណ៍មិនទាន់ផ្ទុះ អំពីការរៀបចំពិធីផ្ទេរដីដែលបានបោសសំអាតមីនរួចជូនប្រជាពលរដ្ឋភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    17/09/2026

    លោកវេជ្ជបណ្ឌិត ក្រេង សុភា ប្រធានស្ដីទីមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុង “សិក្ខាសាលា ដើម្បីការអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត ផ្នែកវេជ្ជសាស្ត្រកុមារ សម្រាប់ឆ្នាំ២០២៦” នៅសាលប្រជុំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង ដែលរៀបចំដោយសមាគមគ្រូពេទ្យកុមារកម្ពុជា សហការជាមួយមន្ទីរសុខាភិបាលខេត្ត ក្រោមអធិបតីភាពឯកឧត្ដមសាស្ត្រាចារ្យរង ហេង សុទ្ធី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យកុមារកម្ពុជា។

  • ហេង គីមឆន/
    17/09/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសាកសួរសុខទុក្ខ ភរិយា លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ដែលទើបសម្រាលបុត្រ កំពុងសម្រាកនៅគេហដ្ឋាន ក្នុងភូមិពាមក្រសោ២ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    17/09/2026

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យពេទ្យបង្អែកខេត្តកោះកុង បានអញ្ជើញចូលរួម ទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ឆ្នាំ២០២៦ ក្រោមប្រធានបទ “សុវត្ថិភាព នៃការថែទាំសម្រាប់អ្នកជំងឺមិនឆ្លង”