លោក កៅ ប៊ុនថាន ជំទប់ទី១ ឃុំដងពែង តំណាងលោក ទី យោង មេឃុំដងពែង បានអញ្ជើញចូលរួម កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារអនុវត្តអនុក្រឹត្យលេខ ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមការអញ្ជើញជាអធិបតីភាពរបស់លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពការងារ ពាក់ព័ន្ធនឹងការអនុវត្តអនុក្រឹត្យខាងលើ ឱ្យកាន់តែមានប្រសិទ្ធភាព និងស្របតាមគោលការណ៍ដែលបានកំណត់។
…………
នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ២:០០នាទីរសៀល នៅសាលប្រជុំសាលាស្រុកស្រែអំបិល




