លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង និងក្រុមគ្រូពេទ្យផ្នែកថែទាំ ព្យាបាលជំងឺអេដស៍ នៃមន្ទីរពេទ្យ បានទទួលគារវកិច្ច ស្វាគមន៍ក្រុមគណៈប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង សហការជាមួយក្រុមកាងារឥស្សរជនឆ្នើម នៃទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជា អញ្ជើញមកមន្ទីរពេទ្យ ក្នុងកិច្ចជំនួបពិភាក្សាការងារ ព្រមទាំងមានកិច្ចសម្ភាសន៍ជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យ គ្រូពេទ្យព្យាបាលជំងឺអេដស៍ និងអ្នកផ្ទុកមេរោគអេដស៍ដោយស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា(ទទក) ក្នុងគោលបំណងស្វែងយល់ពីការថែទាំ ព្យាបាលអ្នកផ្ទុកមេរោគអេដស៍ និងស្ថានភាពជំងឺអេដស៍ នៅខេត្តកោះកុង។
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!