រដ្ឋបាលឃុំកោះស្ដេច





លោក ស៊ន ស្រិញ មេឃុំកោះស្ដេច បានដឹកនាំលោកស្រី ស្រី សុផា ជំទប់ទី២ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិព្រែកស្មាច់ អនុភូមិពាមកាយ និងលោក ប៉ាក សំបឿន មន្ត្រីកសិកម្មឃុំកោះស្ដេច ចុះចែកជូនថ្នាំកសិកម្ម ណែនាំពីបចេ្ចកទេសប្រើប្រាស់ទុកដាក់ថ្នាំគីមីកសិកម្មលើដំណាំស្រូវឱ្យបានត្រឹមត្រូវ និងចុះពិនិត្យមើលវាលស្រែកសិករដេីម្បីស្វែងយល់ពីបញ្ហាជំងឺ និងសត្វល្អិតផ្សេងៗលើដំណាំស្រូវ ដែលមានអ្នកចូលរួមសរុបចំនួន ២៥នាក់ ស្រី ១០នាក់ ស្មេីនឹង១៩គ្រួសារ ស្ថិតនៅនៅភូមិព្រកស្មាច់ និងភូមិពាមកាយ។
ថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦
September 9, 2026
