លោកវេជ្ជបណ្ឌិត ម៉ក់ គឹមលី ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុងស្ដីទី និងមន្ត្រីពាក់ព័ន្ធ បានជួបពិភាក្សាការងារជាមួយ ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានសេវាសុខភាព នៃក្រសួងសុខាភិបាល ដែលបានចុះពិនិត្យពីដំណើរការ នៃការប្រើប្រាស់ Hub & Spoke សម្រាប់ស្ថានីយម៉ាស៊ីនផលិតអុកស៊ីសែន នៅខេត្តកោះកុង។
លោកប្រធានមន្ទីរសុខាភិបាលស្តីទី បានថ្លែងអំណរគុណដល់ក្រុមការងារដែលបានផ្តល់ការណែនាំ និងការផ្ទេរចំណេះដឹងបច្ចេកទេស ដើម្បីធានាថាការផលិតអុកស៊ីសែនមានគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងអាចផ្គត់ផ្គង់ជូនមូលដ្ឋានសុខាភិបាលបានទាន់ពេលវេលា។
លទ្ធផលនៃការចុះពិនិត្យ និងទិសដៅអនុវត្ត៖
១. ការពិនិត្យ និងការរកឃើញចំណុចត្រូវកែលម្អ អភិវឌ្ឍន៍បន្ថែម៖
ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានសេវាសុខភាព ក្រសួងសុខាភិបាល សហការជាមួយមន្ទីរសុខាភិបាលខេត្តកោះកុង បានចុះវាយតម្លៃ និងបានរកឃើញចំណុចសំខាន់ៗ រួមមាន៖
* ប្រព័ន្ធខ្យល់ និងកម្ដៅ
* សុវត្ថិភាព និងអនាម័យ
* ការគ្រប់គ្រងរបាយការណ៍
២. កិច្ចសហការ និងការឆ្លើយតបពីថ្នាក់ដឹកនាំ
* ក្រុមការងារបានរាយការណ៍ជូន លោកវេជ្ជបណ្ឌិត ម៉ក់ គឹមលី ប្រធានមន្ទីរសុខាភិបាលស្តីទី ដើម្បីរាយការណ៍បន្តជូន ឯកឧត្តមប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង ក្នុងការសម្របសម្រួលរៀបចំទីតាំងស្ថានីយផលិតអុកសុីសែនឱ្យបានល្អប្រសើរ។
៣. ទិសដៅយុទ្ធសាស្ត្រ៖ ការបង្កើតចីរភាពហិរញ្ញវត្ថុ
* ការទាក់ទាញវិស័យឯកជន៖ មានការស្នើឱ្យបើកការផ្គត់ផ្គង់អុកស៊ីសែនជូនដល់ សេវាសុខាភិបាលឯកជន នៅក្នុងខេត្តកោះកុង។
* គោលបំណង៖ បង្កើតប្រភពចំណូលបន្ថែមសម្រាប់យកមក ទូទាត់លើថ្លៃជួសជុល និងថែទាំម៉ាស៊ីនផលិត (Maintenance Fund) ដើម្បីឱ្យស្ថានីយនេះអាចដំណើរការបានយូរអង្វែង និងម្ចាស់ការលើថវិកាប្រតិបត្តិការ។
ថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦
September 7, 2026









