/ / /

រដ្ឋបាលក្រុងខេមរភូមិន្ទ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ក្រោមអធិបតីភាពលោក ប្រាក់ វិចិត្រ ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ

រដ្ឋបាលក្រុងខេមរភូមិន្ទ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ក្រោមអធិបតីភាពលោក ប្រាក់ វិចិត្រ ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ។

       កិច្ចប្រជុំនេះដំណើការតាមរបៀបវារ:ដូចខាងក្រោម៖

១/ ពិនិត្យ ពិភាក្សា និង អនុម័ត សេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុង។

២/ ពិនិត្យ ពិភាក្សា និង អនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៦ របស់រដ្ឋបាលក្រុង។

៣/ ពិនិត្យ ពិភាក្សា និង អនុម័ត សេចក្តីព្រាងបញ្ជីគម្រោងវិនិយោគជាអាទិភាពដែលប្រើប្រាស់តែមូលនិធិក្រុង និងមូលនិធិ សង្កាត់។

៤/ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់ ប្រចាំខែសីហា ឆ្នាំ២០២៦របស់រដ្ឋបាលក្រុង។

៥/ បញ្ហាផ្សេងៗ

       សមាសភាពអញ្ជើញចូលរួមមាន សមាជិក សមាជិកាក្រុមប្រឹក្សាក្រុង គណ:អភិបាលក្រុង នាយក នាយករង និងប្រធានការិយាល័យ-អង្គភាពចំណុះរដ្ឋបាលក្រុង កងកម្លាំងប្រដាប់អាវុធទាំងបី ចៅសង្កាត់ទាំងបី។

        កិច្ចប្រជុំនេះបានរៀបចំនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។

ថ្ងៃព្រហស្បតិ៍ ៦ រោច ខែស្រាពណ៏ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។

#ប្រភពពី ៖ រដ្ឋបាលក្រុងខេមរភូមិន្ទ

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    15/09/2026

    មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានរៀបចំបញ្ចាំងភ្លើងពណ៌ទឹកក្រូចលើអគារមន្ទីរពេទ្យ ជាតំណាងសុវត្ថិភាពអ្នកជំងឺ និងទាក់ទាញចំណាប់អារម្មណ៍ សាធារណជននូវការយកចិត្តទុកដាក់លើសុវត្ថិភាពអ្នកជំងឺ និងលើកកម្ពស់ការយល់ដឹងអំពីការអនុវត្តប្រកបដោយសុវត្ថិភាពសម្រាប់ការថែទាំនៅក្នុងមូលដ្ឋានសុខាភិបាលដោយផ្ដោតលើអន្តរាគមន៍ផ្អែកលើកភស្ដុតាង តាមការណែនាំរបស់ក្រសួងសុខាភិបាល។

  • ហេង គីមឆន/
    14/09/2026

    ឯកឧត្តម សុះ ម៉ាត់លី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់កង់ចំនួន ១១គ្រឿង ជូនដល់ប្អូនៗសិស្សានុសិស្សដែលទទួលបានចំណាត់ថ្នាក់លេខ១ ប្រចាំឆ្នាំសិក្សា នៅសាលាបឋមសិក្សាអាស់សាឡាម

  • រដ្ឋបាលស្រុកស្រែអំបិល/
    14/09/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលត្រូវភ្លើងឆេះផ្ទះអស់មួយចំហៀង ស្ថិតនៅភូមិព្រះអង្គកែវ

  • រដ្ឋបាលស្រុកស្រែអំបិល/
    14/09/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមសិក្ខាសាលា ផ្សព្វផ្សាយវីឌីអូណែនាំស្តីពីប្រព័ន្ធតាមដានថវិការដ្ឋបាលឃុំ តាមរយៈប្រព័ន្ធអនឡាញ

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    14/09/2026

    ការអប់រំសុខភាពដល់អ្នកជំងឺ ឬអ្នកកំដរ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    14/09/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានចាត់មន្រ្តីចំនួន ០១រូប ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “មូលដ្ឋានគ្រឹះនៃការថែទាំមនុស្សវ័យចាស់”