លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង អញ្ជើញជាគណៈធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជួបសំណេះសំណាល និងផ្តើមអនុសាសន៍ដឹកនាំដល់សិក្ខាកាមទាំងអស់ ដែលទើបតែបានបញ្ចប់វគ្គសិក្សាវគ្គបណ្តុះបណ្តាលនាពេលថ្មីៗនេះ។
ពិធីនេះធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្ត សួរសុខទុក្ខ និងតម្រង់ទិសសំខាន់ៗដល់សិក្ខាកាមទាំងអស់ ដើម្បីយកចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ដែលទទួលបានពីការសិក្សា ទៅអនុវត្តក្នុងភារកិច្ចជាក់ស្តែង ក្នុងការបម្រើជាតិ ទទួលបានប្រសិទ្ធភាពខ្ពស់ និងពង្រឹងសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។
ទីកន្លែង: នៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្ត។
ថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦








































