ក្នុងនាមមេបញ្ជាការ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងតំបន់ប្រតិបត្តិការសឹករងកោះកុង សូមគោរពជូនពរឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសប្រកបដោយជ័យមង្គលនៃទិវាខួបកំណើតគម្រប់៤៦ ឈានចូល៤៧ឆ្នាំ សូមឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រកបដោយសុខភាពល្អបរិបូណ៌ កម្លាំងកាយមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ សម្រេចបានជោគជ័យថ្មីៗថែមទៀត ក្នុងការដឹកនាំក្រសួងការពារជាតិ រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ កសាង និងអភិវឌ្ឍប្រទេសជាតិ នាំមកនូវសន្តិភាព វឌ្ឍនភាព និងវិបុលភាពជូនជាតិ ប្រជាជន ព្រមទាំងកសាងប្រវត្តិសាស្ត្រតជំនាន់ដ៏រុងរឿង។

