រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមប្រឹក្សាស្រុកកោះកុង បានបើកកិច្ចប្រជុំសាមញ្ញលើកទី០៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកកោះកុង

ក្រុមប្រឹក្សាស្រុកកោះកុង បានបើកកិច្ចប្រជុំសាមញ្ញលើកទី០៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកកោះកុង ក្រោមការដឹកនាំដោយលោក ឯក ម៉ឹង សមាជិកក្រុមប្រឹក្សាស្រុក និងជាប្រធានអង្គប្រជុំ និងមានការអញ្ជើញចូលរួមពីលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក លោកមេបញ្ជាការ អធិការកងកម្លាំងទាំងបី លោក លោកស្រីប្រធានការិយាល័យជំនាញជុំវិញស្រុក មន្ត្រីសាលាស្រុក និងប្រជាពលរដ្ឋនៅក្នុងឃុំត្រពាំងរូង នៅសាលប្រជុំសាលាស្រុកកោះកុង។

  • របៀបវារៈនៃកិច្ចប្រជុំ
    ១.អនុម័តរបៀបវារៈ ២.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកកោះកុង ៣.ពិនិត្យ និងអនុម័តសេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការកែសម្រួលក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ បីឆ្នាំរំកិលប្រចាំឆ្នាំ របស់រដ្ឋបាលស្រុកកោះកុង ៤.ពិនិត្យ និងអនុម័ត សេចក្តីព្រាងប្រតិទិនកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ បីឆ្នាំរំកិលប្រចាំឆ្នាំ របស់រដ្ឋបាលស្រុកកោះកុង ៥.បញ្ហាផ្សេងៗ

អត្ថបទទាក់ទង