មន្ទីរបរិស្ថានខេត្តកោះកុង ៖ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុងដែលប្រចាំការនៅស្នាក់ការល្បាតព្រែកតាអុក ចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិត្រង់ចំណុចភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបុទុមសគរ ខេត្តកោះកុង បានប្រទះឃើញរណាយន្ត០៣គ្រឿង ដែលអញ្ញត្តជនបានលាក់ទុកក្នុងព្រៃ និងបានរុះរើមងសត្វស្លាបប្រវែង ៥០ម៉ែត្រផងដែរ៕