រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុងចុះល្បាតត្រង់ភូមិសាស្រ្តវាលកន្រ្តាក់មីន

មន្ទីរបរិស្ថានខេត្តកោះកុង ៖ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុងដែលប្រចាំការនៅស្នាក់ការល្បាតត្រពាំងរូង ចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិត្រង់ចំណុចភូមិសាស្រ្តវាលកន្រ្តាក់មីន ស្ថិតក្នុងភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង បានរុះរើអន្ទាក់សត្វចំនួន ១៤ខ្សែដែលអញ្ញត្តជនបានដាក់ដើម្បីចាត់សត្វព្រៃខុសច្បាប់។ បច្ចុប្បន្នវត្ថុតាងត្រូវបានយកមករក្សាទុកនៅស្នាក់ការល្បាតត្រពាំងរូង៕

អត្ថបទទាក់ទង