មន្ទីរបរិស្ថានខេត្តកោះកុង ៖ ថ្ងៃសុក្រ១៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានចូលរួមកិច្ចប្រជុំក្រុមការងារសាងសង់ ជួសជុលទីលានផ្នូរយុទ្ធជនលើកទី១ ដឹកនាំដោយឯកឧត្តមយន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និង មានការចូលរួមពីឯកឧត្តមកាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ មិថុនា ភូថង អភិបាលខេត្ត ព្រមទាំងប្រធាន អនុប្រធាន និង សមាជិកក្រុមការងារសាងសង់ ជួសជុលទីលានផ្នូរយុទ្ធជន នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ។